កាលពីថ្ងៃចន្ទ(ទី៤ខែសីហា) នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានសម្រេចចិត្តកាន់កាប់តំបន់ហ្គាហ្សាស្ទ្រីបទាំងស្រុង។
ប្រភពពីសារព័ត៌មានAnadolu Agency។
មន្ត្រីជាន់ខ្ពស់ម្នាក់ដែលស្និទ្ធនឹងលោក Netanyahu បាននិយាយថាយើងកាន់កាប់តំបន់Gaza Stripបានទាំងស្រុង។
ប៉ុស្តិ៍លេខ 12 របស់អ៊ីស្រាអែល បាននិយាយថា ការសម្រេចចិត្តនេះបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងយុទ្ធសាស្ត្រ Gaza របស់អ៊ីស្រាអែល។
នាយករដ្ឋមន្ត្រីបានសម្រេចចិត្តពង្រីកប្រតិបត្តិការយោធានៅក្នុងតំបន់ Gaza ទោះបីជាមានការប្រឆាំងពីការបង្កើតសន្តិសុខក៏ដោយ៕