កាលពីថ្ងៃអង្គារ(ទី៥ខែសីហា) រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Richard Marles បាននិយាយថា ប្រទេសអូស្ត្រាលី នឹងទិញនាវាចម្បាំងប្រភេទ Mogami-class ចំនួន 11 គ្រឿងដែលផលិតដោយក្រុមហ៊ុន Mitsubishi Heavy Industries របស់ប្រទេសជប៉ុន។
ប្រភពពីសារសារព័ត៌មាន AFP។
អូស្ត្រាលីកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការអភិវឌ្ឍសមត្ថភាពយោធាទ្រង់ទ្រាយធំមួយ ដែលត្រូវបានប្រកាសកាលពីឆ្នាំ២០២៣ ជាមួយការផ្ដោតលើសមត្ថភាពវាយប្រហារ រយៈចម្ងាយឆ្ងាយ និងកំពុងប្រឹងប្រែងពង្រីកកងទ័ពជើងទឹករបស់ខ្លួនតាមរយៈការបង្កើនចំនួននាវាចម្បាំងពី ១១គ្រឿង ដល់២៦គ្រឿងក្នុងរយៈពេល១០ឆ្នាំ៕