កាលពីថ្ងៃអង្គារ(ទី៥ខែសីហា) អាមេរិក គ្រោងនឹងកាន់កាប់ប្រតិបត្តិការជំនួយមនុស្សធម៌នៅតំបន់ហ្គាហ្សា។
ប្រភពពីសារព័ត៌មានReuters។
ប្រេសិតអាមេរិក Steve Witkoff និងប្រធានាធិបតីអាមេរិក លោក Donald Trump បានពិភាក្សាគ្នាអំពីការបង្កើនតួនាទីរបស់អាមេរិកក្នុងអំឡុងពេលកិច្ចប្រជុំនៅសេតវិមានកាលពីល្ងាចថ្ងៃច័ន្ទ។
កិច្ចប្រជុំនេះបានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក Witkoff ទៅកាន់តំបន់ហ្គាហ្សាកាលពីសប្តាហ៍មុន ជាកន្លែងដែលគាត់បានចំណាយពេលជាងប្រាំម៉ោងដើម្បីវាយតម្លៃនៅទីនោះ។
មន្ត្រីអាមេរិកម្នាក់ បានប្រាប់ថាលោក Trump មិនរំភើបចិត្តចំពោះការទទួលបន្ទុក ទេប៉ុន្តែបាននិយាយថាវាហាក់ដូចជាមិនមានវិធីផ្សេងទៀតទេ៕