Breaking៖ ចិនអះអាងថា ខ្លួនពុំបានផ្ដល់(ដ្រូន)ដល់កម្ពុជា ក្នុងជម្លោះនៅព្រំដែនជាមួយថៃនោះឡើយ!

ស្ថានទូតចិន ប្រចាំប្រទេសថៃ បានច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលអះអាងថា ប្រទេសចិនបានបរិច្ចាគយន្តហោះគ្មានមនុស្សបើកដល់កម្ពុជា សម្រាប់ប្រតិបត្តិការព្រំដែនជាមួយថៃ។

អ្នកនាំពាក្យស្ថានទូតចិន បញ្ជាក់នៅថ្ងៃទី០៦.០៨.២០២៥ថា រូបថតដែលប្រើប្រាស់ ក្នុងរបាយការណ៍ គឺជាការបង្ហាញពីការហោះហើរ នៅខែមករា ឆ្នាំ២០២៤ ដោយក្រុមហ៊ុន China National Aero-Technology Import & Export Corporation (CATIC) នៅកម្ពុជា ដែលមិនពាក់ព័ន្ធនឹងភាពតានតឹងព្រំដែនបច្ចុប្បន្ន។

ចិនបានសង្កត់ធ្ងន់ថា ខ្លួនបានកំពុងធ្វើការដើម្បីកាត់បន្ថយជម្លោះព្រំដែនថៃ-កម្ពុជា និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានសម្រាប់ការដោះស្រាយនយោបាយ។

ស្ថានទូតបានបញ្ជាក់ថា ប្រទេសចិន “មិនស្វែងរកផលប្រយោជន៍អាត្មានិយម” ហើយនៅតែប្តេជ្ញាជួយស្តារសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ តាមរយៈកិច្ចសន្ទនាបន្តជាមួយ ថៃ កម្ពុជា និងម៉ាឡេស៊ី៕

Leave a Reply

Your email address will not be published. Required fields are marked *