លោកឧត្តមសេនីយ៍ឯក ប៊ូនស៊ីន ផាដឃ្លាំង មេបញ្ជាការយោធភូមិភាគទី២ថៃ នៅថ្ងៃទី០៦.០៨.២០២៥ បានថ្លែងថា លោក នឹងមិនដកថយ ពីតំបន់អានសេះ នោះឡើយ។
នៅពេលអ្នកកាសែត សួរអំពីការរុះរើលួសបន្លា.?
លោក ប៊ូនស៊ីន ផាដឃ្លាំង បាននិយាយថា ពួកគេព្យាយាមឡើងមក ហើយមានរុះរើបន្តិចបន្តួច ប៉ុន្តែពួកគេមិនបានកាន់អាវុធទេ។
សូមជម្រាបថា កាលពីថ្ងៃទី៤-ដល់ទី៥.០៨.២០២៥ ទ័ពថៃ បានរាយលួសបន្លា និងដាក់គ្រឿងចក្រ នៅតំបន់អានសេះដែលជាទឹកដីរបស់ខ្មែរ។
លុះដល់រសៀលទី០៥.០៨.២០២៥ កម្លាំងទ័ពកម្ពុជា បានសម្រេច រុះរើលួសបន្លាទាំងនោះចេញ ប៉ុន្តែពុំមានការផ្ទុះអាវុធនោះឡើយ៕