នៅថ្ងៃពុធ(ទី៦ខែសីហា) យ៉ាងហោចណាស់មនុស្ស 20 នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរបួស នៅពេលដែលរថយន្តជំនួយមួយគ្រឿងបានក្រឡាប់លើហ្វូងមនុស្សដែលកំពុងរង់ចាំការផ្តល់ជំនួយនៅកណ្តាលហ្គាហ្សាស្ទ្រីប។
ប្រភពពីសារព័ត៌មានAnadolu Agency។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ WAFA បាននិយាយថា ឧបទ្ទវហេតុដ៏សាហាវនេះបានកើតឡើងបន្ទាប់ពីកងទ័ពអ៊ីស្រាអែលបានបង្ខំឱ្យរថយន្តដឹកទំនិញនោះធ្វើដំណើរតាមផ្លូវដែលមិនមានសុវត្ថិភាព។
យ៉ាងណាមិញ ភ្នាក់ងារមិនបានបញ្ជាក់ពី ទីតាំងពិតប្រាកដនៃឧបទ្ទវហេតុនោះទេ៕