Breaking៖ លោក ត្រាំ ដំឡើងពន្ធ២៥%បន្ថែមទៀតលើប្រទេសឥណ្ឌា!

កាលពីថ្ងៃពុធ(ទី៦ខែសីហា) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធបន្ថែម ២៥ភាគរយទៀតទៅលើប្រទេសឥណ្ឌា ដើម្បីជាការពិន័យចំពោះឥណ្ឌាដែលទិញប្រេងឆៅពីរុស្ស៊ី។
ប្រភពពីសារព័ត៌មាន Reuters។

ការដំឡើងពន្ធចុងក្រោយនេះ បានធ្វើឲ្យអត្រាពន្ធសរុបលើទំនិញឥណ្ឌាដែលនាំចូលមកអាមេរិក កើនឡើងដល់ ៥០ភាគរយ ដែលខ្ពស់ជាងពន្ធលើចិន ២០ភាគរយ និងខ្ពស់ជាងពន្ធលើប៉ាគីស្ថាន ៣១ភាគរយ។ ពន្ធពិន័យនេះនឹងចូលជាធរមានក្នុងរយៈពេល ២១ថ្ងៃទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *