Breaking៖ លទ្ធផលនៃកិច្ចប្រជុំ កម្ពុជា.ថៃ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់រហូតដល់១៣ ចំណុច!

កិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងប្រទេសថៃ និងកម្ពុជា នៅថ្ងៃទី០៧.០៨.២០២៥ បានបញ្ចប់ដោយប្រទេសទាំង២ យល់ព្រមលើកិច្ចព្រមព្រៀងអនុវត្តបទឈប់បាញ់១៣ ចំណុច។

ដោយមានតំណាង ប្រទេសទាំង២ចុះហត្ថលេខាព្រមព្រៀងគ្នា សំដៅដោះស្រាយភាពតានតឹង តាមព្រំដែន និងស្តារសន្តិភាព ទៅកាន់តំបន់ព្រំដែន។

កិច្ចប្រជុំដែលមានរយៈពេលជាងមួយម៉ោង ឃើញភាគីទាំង២ ឈានដល់ការយល់ព្រមលើវិធីសាស្រ្ត រួមមួយដែលបានដាក់ចេញនៅក្នុងកិច្ចព្រមព្រៀងអនុវត្តបទឈប់បាញ់១៣ ចំណុចដែលរួមគ្នា អភិវឌ្ឍដោយលេខាធិការដ្ឋាន នៃប្រជាជាតិកម្ពុជា.ថៃ!។

អនុវត្តតាមការចរចា នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងនាយឧត្តមសេនីយ៍ Nattaphon Narkphanit ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានចុះហត្ថលេខាព្រមព្រៀង លម្អិតកិច្ចព្រមព្រៀង ដែលឈានដល់ក្នុងកំឡុងពេលពិភាក្សាបីថ្ងៃ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងជាពិសេស ដើម្បីដោះស្រាយភាពតានតឹងព្រំដែនថៃ-កម្ពុជា ជាមួយនឹងគោលដៅ នៃការបង្កើតសន្តិភាពយូរអង្វែង និងការរួមរស់ដោយសន្តិភាពរវាងប្រជាជននៃប្រទេសទាំង២៕

Leave a Reply

Your email address will not be published. Required fields are marked *