Breaking៖ លោកត្រាំ នឹងជួបប្រធានាធិបតីរុស្ស៊ីដោយផ្ទាល់ក្នុងពេលឆាប់ៗ!

កាលពីថ្ងៃពុធ ទី៦ ខែសីហា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសថានឹងជួបប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងពេលឆាប់ៗនេះ។
ប្រភពពីសារព័ត៌មាន AFP។

ការប្រកាសខាងលើរបស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីបើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ នៅពេលត្រូវបាន សាកសួរថាតើនៅពេលណា ទើបរូបលោកនឹងជួបមេដឹកនាំរុស្ស៊ីនិងអ៊ុយក្រែន លោក ត្រាំ បានឆ្លើយថាវាមានឱកាសល្អមួយដែលនឹងមានកិច្ចប្រជុំមួយក្នុងពេលឆាប់ៗ។ លោក ត្រាំ មិនបាន ផ្ដល់ព័ត៌មានលម្អិតថាតើនឹងជួបលោក ពូទីន នៅទីណាទេ៕

Leave a Reply

Your email address will not be published. Required fields are marked *