Breaking៖ អាមេរិក រំពឹងទុកថា កម្ពុជា.ថៃ នឹងអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់!

ស្ថានទូតអាមេរិក ប្រចាំទីក្រុងបាងកក នៅព្រឹកថ្ងៃសុក្រទី០៨ ខែសីហានេះ បានចេញសេចក្តីថ្លែងការណ៍ស្តីពី កិច្ចព្រមព្រៀងឈប់បាញ់ រវាងថៃ.កម្ពុជា នៅម៉ាឡេស៊ី កាលពីម្សិលមិញ។

ប្រភពពីkhaosod។

ស្ថានទូតអាមេរិក ស្វាគមន៍ កិច្ចប្រជុំ គណៈកម្មាធិការ ព្រំដែនទូទៅនៅ ទីក្រុងកូឡាឡាំពួរ ជាជំហាន ឆ្ពោះទៅ មុខដ៏សំខាន់ ក្នុងការបង្រួបបង្រួម ការ រៀប ចំបទឈប់បាញ់ និងបង្កើត យន្តការ សង្កេតការណ៍អាស៊ាន។

ស្ថានទូតអាមេរិក អះអាងថា ប្រធានាធិបតី Trump រួមនិងលោក គឺរំពឹងថា រដ្ឋាភិបាលកម្ពុជា និងថៃ នឹងគោរពការប្តេជ្ញាចិត្ត យ៉ាងពេញលេញគឺដើម្បីបញ្ចប់ជម្លោះនេះ។
យើងនៅតែដឹងគុណ ចំពោះនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ចំពោះការដឹកនាំ របស់លោក និងសម្រាប់ការធ្វើជាម្ចាស់ផ្ទះលើដំណើរការបទឈប់បាញ់ ។
ដែលជាលទ្ធផលដោយផ្ទាល់ នៃឆន្ទៈរបស់លោក ក្នុងការសហការរៀបចំជាមួយសហរដ្ឋអាមេរិក នៅកិច្ចប្រជុំពិសេសថ្ងៃទី 28 ខែកក្កដា ដើម្បីដោះស្រាយជម្លោះ។
យើងគាំទ្រម៉ាឡេស៊ី អាស៊ាន និងប្រទេសទាំងពីរ ខណៈដំណើរការនេះឈានទៅមុខ៕

Leave a Reply

Your email address will not be published. Required fields are marked *