Breaking៖ លោកត្រាំ នឹងបណ្ដេញជនគ្មានផ្ទះសម្បែងឱ្យទៅរស់នៅឆ្ងាយពីរដ្ឋធានីវ៉ាស៊ីនតោន!

កាលពីថ្ងៃអាទិត្យ ទី 10 ខែសីហា ប្រធានាធិបតីអាមេរិក លោកDonald Trump បាននិយាយថានឹងបណ្ដេញជនគ្មានផ្ទះសម្បែង ឱ្យទៅរស់នៅឆ្ងាយពីរដ្ឋធានីវ៉ាស៊ីនតោន។ ប្រភពពីសារព័ត៌មាន Reuters។

ខណៈផែនការខាងលើមិនទាន់មានការបញ្ជាក់ឱ្យច្បាស់ មន្ត្រីអាមេរិមម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថារដ្ឋបាលរបស់លោក ត្រាំ បាន និងកំពុងត្រៀមលក្ខខណៈដាក់ពង្រាយ កងទ័ពឆ្មាំជាតិរាប់រយនាក់ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន ជាវិធីសាស្ត្រដ៏ចម្រូងចម្រាសមួយដែលលោក ត្រាំ ធ្លាប់បានយកមកប្រើកាលពីពេលថ្មីៗនេះក្នុងទីក្រុង Los Angeles ដើម្បីបង្ក្រាប បាតុកម្មតវ៉ារបស់ជនអន្តោប្រវេសន៍។

លោក ត្រាំ បានសរសេរក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social ថាជនគ្មានផ្ទះសម្បែងត្រូវតែរើចេញជាបន្ទាន់។ យើងនឹងមិនផ្ដល់កន្លែងឱ្យពួកអ្នកស្នាក់នៅនោះទេ ប៉ុន្តែលើកលែងឱ្យរស់នៅឆ្ងាយពីរដ្ឋធានី។ ពួកឧក្រិដ្ឋជន ពួកអ្នកមិនចាំបាច់រើចេញទេ ពីព្រោះយើងនឹងចាប់ពួកអ្នកឯងដាក់គុក។

ប៉ុន្តែបើតាមមន្ត្រីអាមេរិករូបនេះដដែល លោក ត្រាំ មិនទាន់ធ្វើ ការសម្រេចចិត្តចុងក្រោយនៅឡើយទេ ជុំវិញការបណ្ដេញជនគ្មានផ្ទះសម្បែងចេញពីរដ្ឋធានីវ៉ាស៊ីនតោន៕

Leave a Reply

Your email address will not be published. Required fields are marked *