កាលពីថ្ងៃអាទិត្យ(ទី១០ខែសីហា) អ៊ីរ៉ាក់ និយាយថាខ្លួនបានរារាំងផែនការរបស់ក្រុមភេរវករ Daesh/ISIS ដែលកំណត់គោលដៅអ្នកធ្វើធម្មយាត្រា Shia នៅកណ្តាលទីក្រុង Karbala។
ប្រភពពីសារព័ត៌មានAnadolu Agency។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ INA តុលាការស៊ើបអង្កេត Karbala បាននិយាយថា ជនសង្ស័យចំនួន 23 នាក់ រួមទាំងស្ត្រីម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងការវាយឆ្មក់នៅទូទាំងភាគខាងត្បូងប្រទេសអ៊ីរ៉ាក់ តំបន់ Middle Euphrates និងទីក្រុង Baghdad ។
សេចក្តីថ្លែងការណ៍បាននិយាយថា ជនសង្ស័យបានសារភាពថាបានរៀបចំផែនការវាយប្រហារក្នុងគោលបំណងបង្អាក់សុវត្ថិភាព និងសន្តិសុខរបស់អ្នកធ្វើធម្មយាត្រាដែលចូលរួមនៅ Arbaeen ដែលជាការបញ្ចប់នៃការកាន់ទុក្ខរយៈពេល 40 ថ្ងៃសម្រាប់ចៅប្រុសរបស់ព្យាការីមូហាំម៉ាត់ អ៊ីម៉ាម ហ៊ូសេន ដែលបានស្លាប់នៅក្នុងការប្រយុទ្ធនៅឆ្នាំ 680៕