Breaking៖ កងទ័ពជើងគោកថៃ ប្រើពាក្យថា”យើងប្រហែលជាត្រូវអនុវត្តសិទ្ធិការពារខ្លួន”

ក្រោយទាហានថៃ ម្នាក់ទៀត ជាន់មីនផ្ទុះដាច់ជើង កាលពីវេលាម៉ោង៩.៣០នាទីព្រឹកទី១២.០៨.២០២៥ ត្រង់ចំណុច ខាងលិចប្រាសាទតាមាន់ធំ!។
-នាយឧត្តមសេនីយ៍ វីនថៃ ស៊ូវ៉ារី អ្នកនាំពាក្យកងទ័ពជើងគោកថៃ និយាយថា នៅក្នុងស្ថានភាពនៃជំងឺ Duress យើងប្រហែលជាត្រូវអនុវត្តសិទ្ធិការពារខ្លួន។
ប្រភពពីkhaosod។

អ្នកនាំពាក្យកងទ័ពថៃ បន្តថា កន្លងមក កងទ័ពជើងគោកថៃ តែងតែប្រកាន់ខ្ជាប់នូវវិធីសាស្រ្តសន្តិភាព និងមិនមែនជាអ្នកញុះញង់នោះទេ។
ទោះជាយ៉ាងណាក៏ដោយ បើកាលៈទេសៈ បង្ខំយើងធ្វើ វាអាចជាចាំបាច់ត្រូវអនុវត្តសិទ្ធិការពារខ្លួនតាមគោលការណ៍ច្បាប់អន្តរជាតិ។
ដើម្បីដោះស្រាយស្ថានភាពមួយ ដែលបណ្តាលឱ្យភាគីថៃ បាត់បង់បុគ្គលិកជាបន្តបន្ទាប់។
ដោយសារតែការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ និងការរំលោភលើអធិបតេយ្យភាព។

សូមជម្រាបថា ការជាន់មីន ពីសំណាក់ទាហានថៃ នៅក្បែរព្រំដែន ក្នុងរយៈពេល១ខែនេះ គឺមាន៤ករណីហើយ។
ទី១៖ នៅថ្ងៃទី១៦ កក្កដា ២០២៥។
២៖ នៅថ្ងៃទី២៣ កក្កដា ២០២៥។
៣៖ នៅថ្ងៃទី៩ សីហា ២០២៥ បណ្ដាលឱ្យទាហានថៃ ចំនួន១១នាក់របួសធ្ងន់។
និងទី៤៖ នៅថ្ងៃទី១២.០៨.២០២៥ របួសធ្ងន់ម្នាក់ទៀត។

-ពាក់ព័ន្ធការផ្ទុះមីននេះដែរ ក្រសួងការបរទេសថៃ នៅថ្ងៃទី១០.០៨.២០២៥ បានចេញសេចក្តីថ្លែងការណ៍ ដោយចោទប្រកាន់មកលើកម្ពុជាថា បានដាក់មីនថ្មី និងរំលោភអនុសញ្ញាអូតាវ៉ា។
-យ៉ាងណាក្ដីការចោទប្រកាន់នេះ ត្រូវបានកម្ពុជា បដិសេធចោល ដោយថា ជាការចោទប្រកាន់ ទាំងពុំបានស៊ើបអង្កេតឱ្យច្បាស់លាស់ពីសំណាក់បរទេស និយាយជារួម ភាគីថៃ សន្និដ្ឋានខ្លួនឯង ចោទប្រកាន់មកលើកម្ពុជា ដោយខ្លួនឯង៕

Leave a Reply

Your email address will not be published. Required fields are marked *