Breaking៖ នាយករដ្ឋមន្ត្រីស្ដីទីថៃ ថ្លែងថា រដ្ឋាភិបាលថៃ មានលុយសម្រាប់រាយ”លួសបន្លា”តាមព្រំដែន!

ក្រោយឃើញ ទីបញ្ជាការកងទ័ពជើងគោកទី២ថៃ បង្ហោះសារប្រកាសរកជំនួយដើម្បីទិញ”លួសបន្លា” មកពង្រាយ តាមព្រំដែនកម្ពុជា ថៃ.បន្ថែមទៀតនោះ!។

នៅថ្ងៃទី១៣.០៨.២០២៥ ស្រាប់តែលោក ភូមិធម្មវិឆៃ នាយករដ្ឋមន្ត្រីស្ដីទីថៃ ចេញមកបញ្ជាក់ថា”រដ្ឋាភិបាលមានលុយ”។
ប្រភពពីkhaosod។

លោក ភូមិធម្មវិឆៃ និយាយថា រដ្ឋាភិបាលថៃ មានថវិកាកណ្តាល ដែលអាចរកបាន ហើយមិនដែលរារាំងសំណើរយោធាឡើយ។
ដោយលោក បញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធ ត្រូវស្នើមករាជរដ្ឋាភិបាល ប្រសិនបើខ្វះខាត ឬមានតម្រូវការដែលចាំបាច់!។

គួរំលឹកថា ក្រោយការប៉ះទង្គិចគ្នា ជាមួយកម្ពុជា រយៈពេល៥ថ្ងៃ ថ្មីៗនេះភាគីថៃ បានរាយ”បន្លាលួស”តាមព្រំដែនជាបន្តបន្ទាប់៕

Leave a Reply

Your email address will not be published. Required fields are marked *