កាលពីថ្ងៃពុធ(ទី១៣ខែសីហា) ក្រសួងសុខាភិបាលបាននិយាយថាយ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន 61,722 នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីខែតុលាឆ្នាំ 2023 ។
ប្រភពពីសារព័ត៌មានAANews។
សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា សាកសពចំនួន123 ត្រូវបាននាំយកទៅកាន់មន្ទីរពេទ្យក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ ខណៈដែលមនុស្សចំនួន 437 នាក់បានរងរបួស ដែលនាំឱ្យចំនួនអ្នករបួសសរុបកើនឡើងដល់ 154,525 ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម។
ក្រសួងបានបន្ថែមថាជនរងគ្រោះជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅតាមដងផ្លូវ ដោយសាររថយន្តសង្គ្រោះបន្ទាន់ និងក្រុមការពារស៊ីវិល មិនអាចទៅដល់ពួកគេបានទេ៕