Breaking៖ ផ្ទុះរោងចក្រមួយក្នុងតំបន់ Ryazanនៃប្រទេសរុស្ស៊ី ស្លាប់១១នាក់និងរបួស១៣០នាក់!

កាលពីថ្ងៃសុក្រទី១៥ខែសីហា ផ្ទុះរោងចក្រមួយក្នុងតំបន់ Ryazan នៃប្រទេសរុស្ស៊ី ស្លាប់មនុស្ស១១នាក់ និងរបួសមនុស្ស១៣០នាក់។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៦ ខែសីហា។

ក្រុមសង្គ្រោះកំពុងបន្តស្វែងរកនៅតាមគំនរបាក់បែកនៅកន្លែងកើតហេតុ ដែលមានចម្ងាយ ៣២០គីឡូម៉ែត្រ ភាគអាគ្នេយ៍ទីក្រុងមូស្គូ។ អភិបាលតំបន់ Ryazan លោក Pavel Malkov បាននិយាយថា ឧបទ្ទវហេតុនេះកើតឡើងដោយអគ្គីភ័យឆាបឆេះចេញពីរោងជាងនៅក្នុងរោងចក្រ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version