Breaking៖ ទ័ពអាកាសមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យDo-Ka-Hlo បណ្តាលឱ្យរបួស៦នាក់!

យោធាមីយ៉ាន់ម៉ា បញ្ជូនយន្តហោះចម្បាំង២គ្រឿង ដោយទម្លាក់គ្រាប់បែក៥០០ផោន លើមន្ទីរពេទ្យភូមិដូកាហ្លូ បណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងរបួស៦នាក់ក្នុងនោះស្លាប់កុមារម្នាក់។
ការវាយប្រហារ គឺជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរចំពោះជនស៊ីវិល។
ប្រភពពីសារព័ត៌មាន Khaosod នៅថ្ងៃទី 17 ខែសីហា។

កងទ័ព Kareni (KA) បានប្រាប់អ្នកកាសែតថា ម៉ោងប្រហែល 8:00 ព្រឹក កងទ័ពអាកាសមីយ៉ាន់ម៉ា បានបញ្ជូនយន្តហោះចម្បាំង YAK-130 ចំនួនពីរគ្រឿងទម្លាក់គ្រាប់បែក 500ផោនចំនួន 4 គ្រាប់នៅលើមន្ទីរពេទ្យភូមិ Do-Ka-Hlo ក្នុងទីក្រុង Mochi ស្រុក Loikaw រដ្ឋ Kareni/Kayah ។

ការផ្ទុះនេះបណ្តាលឱ្យ ខូចខាតអគារមន្ទីរពេទ្យយ៉ាងធ្ងន់ធ្ងរ របាយការណ៍បឋមបង្ហាញថាមនុស្ស៦នាក់បានរងរបួសរួមទាំងកុមារម្នាក់។
សំណាងហើយ ដែលអ្នកភូមិបានប្រមូលផ្តុំគ្នានៅវិហារក្បែរនោះ ដើម្បីបម្រើការងារថ្ងៃអាទិត្យ កុំអីចំនួនអ្នកស្លាប់ និងរបួសខ្ពស់ជាងនេះ។

ប្រភពបន្តថា រយៈពេល២ខែមកនេះ កងទ័ពអាកាសមីយ៉ាន់ម៉ាបានទម្លាក់គ្រាប់បែកជាច្រើននៅរដ្ឋ Karenni ជាបន្តបន្ទាប់ រួមមាន Demoso, Pha Saung, Phruso, Bawlakhe, Loikaw។
គោលដៅជាចម្បងលំនៅដ្ឋានស៊ីវិល វត្ត ព្រះវិហារ មន្ទីរពេទ្យ និងសាលារៀន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version