នៅថ្ងៃអាទិត្យទី១៧ខែសីហា មនុស្សយ៉ាងហោចណាស់២៩ នាក់បានរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៦រ៉ិចទ័រ បានវាយប្រហារនៅភាគកណ្តាលកោះ Sulawesi នៃប្រទេសឥណ្ឌូនេស៊ី។
ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូនេស៊ី(BNPB) បាននិយាយថា ការរញ្ជួយដីបានវាយប្រហារក្នុងជម្រៅ ១ គីឡូម៉ែត្រ បានអង្រួនទីក្រុង Poso Regency។
មនុស្ស២នាក់ បានរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
ព្រះវិហារមួយត្រូវបានគេរាយការណ៍ថាបានរងការខូចខាត ហើយផ្នែកនៃព្រះវិហារមួយទៀត ដែលកំពុងជួសជុលឡើងវិញបានបាក់រលំក្នុងអំឡុងពេលរញ្ជួយដី ដោយបានបណ្ដាលឲ្យមនុស្សជាច្រើនជាប់នៅក្រោមគំនរបាក់បែក៕