Breaking៖ មេដឹកនាំបារាំង អាល្លឺម៉ង់ និងអង់គ្លេស បើកកិច្ចប្រជុំមួយដើម្បីគាំទ្រដល់អ៊ុយក្រែន!

នៅថ្ងៃអាទិត្យទី១៧ខែសីហា មេដឹកនាំបារាំង អាល្លឺម៉ង់ និងអង់គ្លេស បានបើកកិច្ចប្រជុំមួយ ដើម្បីពង្រឹងជំហររបស់អ៊ុយក្រែន ខណៈដែលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ត្រៀមខ្លួនសម្រាប់ជំនួបដ៏សំខាន់មួយជាមួយលោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ។
ប្រភពពីសារព័ត៌មាន Reuters។

ប្រធានាធិបតីរុស្ស៊ី បានស្នើឱ្យមានការដោះដូរទឹកដី ដោយប្រគល់តំបន់កាន់កាប់តូចៗទៅអ៊ុយក្រែនវិញ ជាថ្នូរនឹងការទទួលបានទឹកដីដ៏ធំសម្បើមនៅកន្លែងផ្សេងទៀត។
គោលដៅរបស់មេដឹកនាំអឺរ៉ុប គឺជំរុញឱ្យមានកិច្ចប្រជុំត្រីភាគីរវាងលោក ត្រាំ, ពូទីន និងហ្សេលេនស្គី ដើម្បីធានាថាអ៊ុយក្រែនមានសិទ្ធិសម្រេចលើអនាគតរបស់ខ្លួន។ លើសពីនេះ ពួកគេទាមទារឱ្យមានការធានាសន្តិសុខដ៏រឹងមាំសម្រាប់អ៊ុយក្រែន ដែលមានការចូលរួមពីអាមេរិកជាចាំបាច់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version