បន្ទាប់ពីតុលាការព្រហ្មទណ្ឌថៃ សម្រេចច្រានចោលសំណុំរឿងលោក Thaksin Shinawatra អតីតនាយករដ្ឋមន្ត្រីថៃ តាមមាត្រា១១២ និងច្បាប់ស្តីពីបទឧក្រិដ្ឋកម្មកុំព្យូទ័រ។
លោក Thaksin អះអាងថា ពេលនេះខ្លួនមានសិទ្ធិពេញលេញ ក្នុងការជួយជាតិ។
ប្រភពពីkhaosod។
លោក Thaksin បានប្រាប់ក្រុមច្បាប់របស់លោកថា លោកនឹងអាចចូលរួមចំណែកជួយជាតិ បានពេញលេញ។
គួរំលឹកថា កាលពីព្រឹកទី២២.០៨.២០២៥ តុលាការព្រហ្មទណ្ឌថៃ បានលុបចោលបទចោទលើលោក ថាក់ស៊ីន ជុំវិញ”ការប្រមាថអង្គព្រះមហាក្សត្រថៃ”ក្នុងពេលផ្ដល់បទសម្ភាសន៍ ជាមួយទូរទស្សន៍កូរ៉េ កាលពីខែឧសភា ឆ្នាំ២០១៥៕