គ្រោះរញ្ជួយដីកម្រិត7.5 រ៉ិចទ័រ បានវាយប្រហារនៅតំបន់ Drake Passage ភាគខាងត្បូងនៃប្រទេសឈីលី កាលពីថ្ងៃព្រហស្បតិ៍ទី២១ខែសីហា។
ប្រភពពីសារព័ត៌មានReuters។
របាយការណ៍បាននិយាយថា ការរញ្ជួយដីបានវាយប្រហារនៅជម្រៅប្រហែល 10.8 គីឡូម៉ែត្រ (6.71 ម៉ាយ)។
ការរញ្ជួយ បានជះឥទ្ធិពលនៅទីក្រុងមួយ ចំនួនក្នុងប្រទេសស៊ីលីនិងអាហ្សង់ទីនដែលនៅជិតខាងផងដែរ។
យ៉ាងណាមិញមិនទាន់មានរបាយការណ៍ភ្លាមៗអំពីការខូចខាតនោះទេ៕