កាលពីថ្ងៃសៅរ៍ ទី៣០ខែសីហា ក្រសួងសុខាភិបាលអេហ្ស៊ីប អះអាងថាមានមនុស្ស៣នាក់បានស្លាប់ និង១០៣ នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីរថភ្លើងដឹកអ្នកដំណើរមួយបានធ្លាក់ផ្លូវក្នុងខេត្ត Matrouh ភាគខាងជើងរបស់ប្រទេស។
ប្រភពពីសារព័ត៌មានAANews។
អាជ្ញាធរផ្លូវដែកជាតិបានបញ្ជាក់ថា ឧបទ្ទវហេតុនេះកើតឡើងប្រហែលម៉ោង ៣:៣០ រសៀល តាមម៉ោងក្នុងស្រុក នៅពេលដែលទូរថភ្លើងចំនួន ៧ ដែលធ្វើដំណើរពីទីក្រុងឆ្នេរសមុទ្រ Marsa Matrouh ទៅកាន់ទីក្រុង ហ្ក៊ែរ (Giza) បានធ្លាក់ចេញពីខ្សែផ្លូវ ហើយបានក្រឡាប់។
ក្រុមជួយសង្គ្រោះត្រូវបានចេញទៅកន្លែងកើតហេតុភ្លាមៗ ដើម្បីសម្អាតបំណែក និងស្តារឡើងវិញសេវាកម្មចរាចរណ៍លើបណ្តាញ។ ក្រសួងដឹកជញ្ជូនបានបញ្ជាឲ្យមានការស៊ើបអង្កេតយ៉ាងម៉ឹងម៉ាត់លើមូលហេតុ និងបានសន្យាថា អ្នកណាត្រូវបានរកឃើញថាទទួលខុសត្រូវ នឹងត្រូវផាកពិន័យក្នុងកម្រិតអតិបរមា។
ក្រសួងសុខាភិបាលបានបន្ថែមថា មនុស្សដែលរងរបួសមានការបាក់ឆ្អឹង របួសស្រាល និងស្នាមជាំជាច្រើន។ អ្នករងរបួស ៨៧ នាក់ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបន្ទាប់ពីទទួលបានការព្យាបាល។ ខណៈពេលដែលមន្ទីរពេទ្យទាំងអស់នៅខេត្ត Matrouh និងតំបន់ជិតខាង ត្រូវបានដាក់ក្នុងស្ថានភាពប្រយ័ត្នខ្ពស់។
អាជ្ញាធរបានបញ្ជាក់ថា នឹងមានការផ្តល់ព័ត៌មានបន្ថែមៗ បន្ទាប់ពីការស៊ើបអង្កេតមានការរីកចម្រើន៕