Breaking៖ ប្រជាពលរដ្ឋខ្មែរជាច្រើនកំពុងតែវិលត្រឡប់ទៅផ្ទះវិញដោយប្រុងប្រយ័ត្ន បន្ទាប់ពីបានរស់នៅក្នុងជំរ៉ំសុវត្ថិភាពអស់ជាច្រើនសប្តាហ៍!

(សៀមរាប)៖ ប្រជាពលរដ្ឋខ្មែរជាច្រើនកំពុងតែវិលត្រឡប់ទៅផ្ទះវិញដោយប្រុងប្រយ័ត្ន បន្ទាប់ពីបានរស់នៅក្នុងជំរ៉ំសុវត្ថិភាពអស់ជាច្រើនសប្តាហ៍ ក្នុងអំឡុងពេលមានការប៉ះទង្គិចតាមព្រំដែនកម្ពុជា-ថៃ។
ប្រភពពីសារព័ត៌មានCNA។

គ្រួសារមួយមានសមាជិកប្រាំពីរនាក់ បានយកត្រាក់ទ័រផ្ទុកឥវ៉ាន់របស់ខ្លួន ចេញពីជំរំសង្គ្រោះត្រឡប់ទៅផ្ទះវិញ។ ការរស់នៅក្នុងជំរំសង្គ្រោះអស់មួយខែមិនមែនជារឿងងាយស្រួលឡើយ។

ស្ថានភាពបច្ចុប្បន្នស្ងប់ស្ងាត់ បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃទី ២៨ ខែកក្កដា ដែលបានបញ្ចប់ជម្លោះដ៏ហិង្សាដែលកើតមានជាច្រើនសប្តាហ៍មុន។ ទោះជាយ៉ាងណា ទាហានទាំងសងខាងនៅតែបន្តពង្រឹងការប្រុងប្រយ័ត្ន ខណៈក្រុមសង្កេតការណ៍អន្តរជាតិនិយាយថា បទឈប់បាញ់នេះនៅតែមិនមានការធានាច្បាស់លាស់ អាចរលត់នៅពេលណាក៏បាន។

ប្រជាពលរដ្ឋមួយចំនួនបានបង្ហាញការព្រួយបារម្ភថា ប្រសិនបើកិច្ចព្រមព្រៀងឈប់បាញ់ត្រូវបែកខ្ញែកឡើងវិញ ពួកគេនឹងត្រូវចាកចេញពីផ្ទះ និងស្រុកកំណើតម្តងទៀត។ ទោះបីជាមានភាពមិនប្រាកដប្រជានេះក៏ដោយ ពួកគេចង់វិលត្រលប់ទៅកសាងជីវិត និងកសិដ្ឋានឡើងវិញ ដោយសង្ឃឹមថាសន្តិភាពនឹងអាចរក្សាបានយូរអង្វែង។

តាមការប៉ាន់ស្មានរបស់អាជ្ញាធរ តំបន់ព្រំដែននៅខេត្តសៀមរាប និងអូរត្រែង នៅតែមានគ្រោះថ្នាក់ប្រសិនបើការចរចាចុងក្រោយបរាជ័យ៕

Leave a Reply

Your email address will not be published. Required fields are marked *