Update៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅប្រទេសអាហ្វហ្គានីស្ថាន បានកើនដល់១ពាន់នាក់!

នៅថ្ងៃអង្គារទី២ខែកញ្ញា មន្ត្រីសុខាភិបាល បាននិយាយថាចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីនៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថានកាលពីយប់ថ្ងៃអាទិត្យបានកើនឡើងដល់1,000 នាក់ហើយ។

ប្រភពពីសារព័ត៌មានAnadolu Agency។

លោកSharafat Zaman អ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រាប់ទូរទស្សន៍Shamshad ក្នុងស្រុកថារហូតមកដល់ពេលនេះមនុស្ស ១.០០០នាក់ ត្រូវបានស្លាប់ដែលភាគច្រើននៅក្នុងខេត្តKunar។

លោក បាននិយាយថាចំនួនអ្នកស្លាប់និងរបួសអាចនឹងកើនឡើងបន្ថែមទៀតខណៈប្រតិបត្តិការជួយសង្គ្រោះបន្តនៅតំបន់ដាច់ស្រយាលនិងតំបន់ភ្នំកាន់តែពិបាកក្នុងការធ្វើដំណើរ។

មន្ត្រីរដ្ឋបាលបណ្តោះអាសន្នបានប្រាប់ Anadolu ថាមនុស្សជិត 3,000 នាក់បានរងរបួស។  Nangarhar, Laghman, និង Panjshir គឺជាខេត្តចំនួនបីផ្សេងទៀតដែលរងផលប៉ះពាល់ដោយការរញ្ជួយដី។

គួរជម្រាបថា នេះគឺជាការរញ្ជួយដីដ៏ធំលើកទីបីហើយ ដែលបានវាយប្រហារប្រទេសដែលហែកហួរដោយសង្រ្គាម ចាប់តាំងពីការវិលត្រឡប់របស់ពួកតាលីបង់អាហ្វហ្គានីស្ថានឡើងកាន់អំណាចក្នុងខែសីហា ឆ្នាំ 2021៕

Leave a Reply

Your email address will not be published. Required fields are marked *