Breaking៖ ប្រទេសកាតា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអារ៉ាប់និងអ៊ីស្លាម!

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ប្រទេសកាតា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអារ៉ាប់ និងអ៊ីស្លាម ដើម្បីពិភាក្សាពាក់ព័ន្ធនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសកាតា និងតំបន់ហ្គាហ្សា។ មេដឹកនាំប្រទេសអារ៉ាប់ និងមូស្លីមបានប្រមូលផ្តុំ ដោយមានគោលបំណងបង្កើតការឆ្លើយតបរួមចំពោះវិបត្តិដែលកំពុងកើតមាន។
ប្រភពពីសារព័ត៌មានAl Jazeera។

កិច្ចប្រជុំនេះកើតឡើងក្រោយពីការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុងដូហា កាលពីសប្តាហ៍មុន និងការបំផ្លាញជីវិតមនុស្សនៅហ្គាហ្សា។ នៅព្រឹកនេះ មានជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ២៥ នាក់ ត្រូវបានសម្លាប់ ក្នុងនោះរួមមានកូនភ្លោះអាយុប្រាំមួយឆ្នាំ។

ការវាយប្រហារលើស្ថាប័ន UNRWA
ក្នុងរយៈពេលបួនថ្ងៃចុងក្រោយ អគាររបស់អង្គការ សហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ចំនួន ១០ កន្លែង ត្រូវបានវាយប្រហារដោយកងកម្លាំងអ៊ីស្រាអែល។ លោក Philippe Lazzarini ប្រធានទីភ្នាក់ងារ បានបញ្ជាក់ថា ក្នុងចំណោមនេះ មាន សាលារៀន កន្លែង និងគ្លីនិក កន្លែង ដែលកំពុងតែប្រើជាជម្រកសម្រាប់ជនភៀសខ្លួនរាប់ពាន់នាក់។

លោក Lazzarini បន្ថែមថា UNRWA ត្រូវបានបង្ខំឱ្យបិទគ្លីនិកមួយនៅជំរុំ Shati ដែលជាជំរុំជនភៀសខ្លួនធំបំផុតមួយនៅហ្គាហ្សា។ សេវាទឹក និងអនាម័យសំខាន់ៗបានធ្លាក់ចុះនៅត្រឹមពាក់កណ្តាលសមត្ថភាពប៉ុណ្ណោះ។

ការឆ្លើយតបអន្តរជាតិ
មេដឹកនាំអារ៉ាប់ និងអ៊ីស្លាមបានគ្រោងធ្វើការចេញសេចក្តីប្រកាសរួម ដើម្បីទាមទារឱ្យបញ្ឈប់ភ្លាមៗនូវការវាយប្រហារ និងបើកផ្លូវឱ្យមានជំនួយមនុស្សធម៌ចូលទៅកាន់ហ្គាហ្សា។ កិច្ចប្រជុំកំពូលនេះត្រូវបានគេមើលថា ជាវេទិកាសំខាន់មួយសម្រាប់បង្ហាញពីសំឡេងរួមរបស់ពិភពអ៊ីស្លាមចំពោះវិបត្តិនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version