នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ កងកម្លាំងរុស្ស៊ី បានប្រើកាំជ្រួចវាយប្រហារលើទីក្រុង Zaporizhzhia នៅភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងរបួស៧នាក់ក្នុងនោះមានកុមារម្នាក់។
ប្រភពពីសារព័ត៌មានReuters។
អភិបាលតំបន់ Ivan Fedorov បានបញ្ជាក់ថា ការវាយប្រហារនេះបានបង្កឱ្យមានអគ្គីភ័យច្រើន ហើយក្រុមអគ្គីភ័យត្រូវបានចេញទៅដល់កន្លែងកើតហេតុ ដើម្បីព្យាយាមពន្លត់ភ្លើងក្នុងផ្ទះឯកជន និងអគារពាណិជ្ជកម្មមួយចំនួន។
រូបភាពដែលអភិបាលបានចែកចាយតាមបណ្តាញសង្គមបង្ហាញឲ្យឃើញអ្នកពន្លត់អគ្គីភ័យកំពុងប្រយុទ្ធនឹងអណ្តាតភ្លើងខ្លាំងៗ ពោរពេញដោយផ្សែងខ្មៅក្រាស់។
ក្រុង Zaporizhzhia គឺជាតំបន់សំខាន់មួយ ដែលស្ថិតជិតរោងចក្រថាមពលនុយក្លេអ៊ែរ ដែលធំបំផុតនៅអ៊ុយក្រែន ហើយតែងតែធ្លាក់ជាគោលដៅវាយប្រហាររបស់កងកម្លាំងរុស្ស៊ីចាប់តាំងពីការឈ្លានពានឆ្នាំ ២០២២ មក។
ភាគីអ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីថា ការវាយប្រហារទាក់ទងលើទីក្រុងនេះ គឺជាការបំពានច្បាប់អន្តរជាតិ និងធ្វើឲ្យជីវិតពលរដ្ឋជាទូទៅមានគ្រោះថ្នាក់៕