Breaking៖ ប៉ូឡូញ និងស៊ុយអែត ចាប់ផ្តើមសមយុទ្ធរួមគ្នាជាលើកដំបូងនៅសមុទ្របាល់ទិក!

កាលពីថ្ងៃច័ន្ទទី២២ខែកញ្ញា ប្រទេសប៉ូឡូញ និងស៊ុយអែត បានចាប់ផ្តើមសមយុទ្ធយោធារយៈពេលខ្លីរួមគ្នាជាលើកដំបូង ដែលមិនធ្លាប់មានក្នុងគោលបំណងសាកល្បងការដាក់ពង្រាយយ៉ាងឆាប់រហ័ស និងការពង្រឹងការការពារសមូហភាពនៅក្នុងតំបន់សមុទ្របាល់ទិក។

ប្រភពពីសារព័ត៌មានAANews។

ឧបនាយករដ្ឋមន្ត្រីប៉ូឡូញ និងជារដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Wladyslaw Kosiniak-Kamysz បានប្រកាសពីការចាប់ផ្តើមនៃសមយុទ្ធ “Gotland Sentry” នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់សហរដ្ឋអាមេរិក ដោយសង្កត់ធ្ងន់ថា វាជាការរួមគ្នាលើកដំបូងរបស់ប៉ូឡូញ និងស៊ុយអែត និងបម្រើសម្រាប់សន្តិសុខនៅបាល់ទិក។

សមយុទ្ធនេះធ្វើឡើងបន្ទាប់ពីកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិទ្វេភាគីដែលបានចុះហត្ថលេខាដោយប្រទេសទាំងពីរកាលពីថ្ងៃទី 2 ខែកញ្ញា ដែលគ្របដណ្តប់លើប្រតិបត្តិការរួមគ្នានៅសមុទ្របាល់ទិក និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធលើបច្ចេកវិទ្យាការពារជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *