Breaking៖ លោកត្រាំ បង្ហាញផែនការសន្តិភាពនៅតំបន់Gaza ដោយមានការគាំទ្រពីលោកNetanyahu!

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសផែនការសន្តិភាព20 ចំណុចសម្រាប់តំបន់ Gaza កាលពីថ្ងៃចន្ទទី២៩ខែកញ្ញា ដោយទទួលបានការគាំទ្រដោយប្រុងប្រយ័ត្នពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu។
ប្រភពពីសារព័ត៌មានRoyaNews។

ផែនការដែលត្រូវបានបញ្ជូនទៅកាន់មេដឹកនាំអារ៉ាប់ រួមមានការទាមទារឱ្យមានបទឈប់បាញ់ ការដោះលែងឈ្លើយសឹក ការរំសាយអាវុធរបស់ Hamas និងការដកកម្លាំងអ៊ីស្រាអែលចេញពី Gaza បន្តិចម្តងៗ។ វាក៏បានជំរុញឱ្យមានកម្លាំងស្ថេរភាពអន្តរជាតិបណ្តោះអាសន្ននិងការបង្កើតអាជ្ញាធរអន្តរកាលដែលដឹកនាំដោយលោក Trump និងមានការចូលរួមពីមេដឹកនាំបរទេសផ្សេងៗ។

អង្គភាព Hamas មិនទាន់បញ្ចេញមតិយោបល់ចំពោះផែនការនេះទេ។ ទោះជាយ៉ាងណា អត្ថបទកិច្ចព្រមព្រៀងបានបញ្ជាក់ថា សមាជិកដែលឯកភាពក្នុងការរស់នៅដោយសន្តិភាពនឹងត្រូវបានលើកលែងទោស ខណៈពេលដែលប្រជាជនប៉ាឡេស្ទីននឹងមិនត្រូវបានបង្ខំឱ្យចាកចេញពី Gaza ទៀតទេ។ ផ្ទុយទៅវិញ ពួកគេនឹងទទួលបានឱកាសសាងសង់ជីវភាពថ្មី។

នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នានៅសេតវិមាន លោក Netanyahu បានអះអាងថា ផែនការនេះ “សម្រេចបាននូវគោលដៅសង្រ្គាមរបស់យើង” ខណៈដែលលោក Trump សង្ឃឹមថា Hamas នឹងផ្តល់ការគាំទ្រផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *