អាជ្ញាធរឥណ្ឌូណេស៊ី បានអះអាងថាយ៉ាងហោចណាស់សិស្សបីនាក់បានស្លាប់ និងរាប់សិបនាក់បានបាត់ខ្លួន បន្ទាប់ពីសាលាអ៊ីស្លាមមួយ នៅខេត្ត East Java បានដួលរលំ កាលពីថ្ងៃចន្ទទី២៩ខែកញ្ញា។
ប្រភពពីសារព័ត៌មានAl Jazeera។
ប្រធានទីភ្នាក់ងារស្វែងរក និងសង្គ្រោះជាតិ លោក Mohammad Syafii បាននិយាយថា គិតត្រឹមម៉ោង 12:30 យប់ (0530 GMT) ថ្ងៃអង្គារ មានជនរងគ្រោះសរុប 102 នាក់ ដែលរួមមាន 99 នាក់រស់រានមានជីវិត និង 3នាក់បានស្លាប់។
មនុស្សចំនួន 38 នាក់ត្រូវបានគេជឿថាជាប់នៅក្រោមគំនរបាក់បែក។
អាជ្ញាធរបានបញ្ជាក់ថា មនុស្ស 11 នាក់ត្រូវបានសង្គ្រោះចេញពីគំនរ ខណៈដែល 91 នាក់ផ្សេងទៀតបានរត់គេច។ ជនរងគ្រោះ 77 នាក់ត្រូវបានដឹកទៅព្យាបាលនៅមន្ទីរពេទ្យជាច្រើនក្នុងតំបន់ ដោយមានសិស្សជាច្រើនរងរបួសធ្ងន់។
ក្រុមជួយសង្គ្រោះនៅលើដីបានបន្តការស្វែងរកជនរងគ្រោះ ខណៈដែលស្ថាប័នគ្រប់គ្រងគ្រោះមហន្តរាយបានប្រកាសថា ការត្រួតពិនិត្យស្ថាបត្យកម្ម និងការរៀបចំផ្លូវជម្លៀសសម្រាប់អ្នករស់រានមានជីវិត គឺជាការផ្តោតសំខាន់បំផុត។
អាជ្ញាធរបានបន្ថែមថា អំពើអាក្រក់នេះបានបង្ហាញពីតម្រូវការសំខាន់ក្នុងការអនុវត្តតាមស្តង់ដារសុវត្ថិភាពសំណង់យ៉ាងតឹងរឹង ដើម្បីទប់ស្កាត់ឧបទ្ទវហេតុបែបនេះម្តងទៀត។
សាលា Al-Khoziny Islamic Boarding School នៅក្រុង Sidoarjo បានដួលរលំប្រហែលម៉ោង 3 រសៀល ខណៈពេលសិស្សកំពុងប្រមូលផ្តុំសម្រាប់ការអធិស្ឋាន៕