Breaking៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៦៦,១៤៨នាក់ហើយ!

ក្រសួងសុខាភិបាលហ្គាហ្សា បានប្រកាសនៅថ្ងៃពុធទី១ខែតុលា ថាមានមនុស្ស៥១នាក់បានស្លាប់ និង១៨០នាក់រងរបួសក្នុងរយៈពេល២៤ម៉ោងចុងក្រោយ បណ្តាលឲ្យចំនួនអ្នកស្លាប់សរុបតាំងពីការចាប់ផ្តើមសង្គ្រាមបានកើនឡើងដល់ ៦៦,១៤៨នាក់។
ប្រភពពីសារព័ត៌មានRoyaNews។

អ្នកជួយសង្គ្រោះបាននិយាយថា ជនរងគ្រោះជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក ឬតាមដងផ្លូវ ខណៈក្រុមគ្រូពេទ្យ និងការពារជនស៊ីវិលព្យាយាមឆ្លងកាត់តំបន់ដែលកំពុងត្រូវបានវាយប្រហារ ដើម្បីឈានដល់ពួកគេ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ថ្មីៗ មាន៤ នាក់បានស្លាប់ ខណៈពេលកំពុងរង់ចាំជំនួយសង្គ្រោះ ហើយមានជនរងរបួស ៥៧ នាក់ បន្ថែមទៀត។

ក្រសួងបានព្រមានថា មន្ទីរពេទ្យនៅក្នុងក្រុងហ្គាហ្សាកំពុងឈានដល់ស្ថានភាព ដួលរលំ ព្រោះអស់ស្តុកប្រេងឥន្ធនៈ ឧបករណ៍វេជ្ជសាស្ត្រ និងឈាម៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version