សហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការថា នឹងចាត់ទុកការវាយប្រហារដោយប្រដាប់អាវុធលើប្រទេសកាតាជាការគំរាមកំហែងផ្ទាល់ទៅលើសន្តិសុខជាតិរបស់ខ្លួន។ ការប្តេជ្ញាថ្មីនេះកើតឡើងត្រឹមតែប៉ុន្មានសប្តាហ៍បន្ទាប់ពីអ៊ីស្រាអែលបានវាយប្រហារនៅទីក្រុងដូហា ដែលសំដៅលើមេដឹកនាំក្រុមហាម៉ាស់។
ប្រភពពីសារព័ត៌មានRoyaNews។
បទបញ្ជាប្រតិបត្តិដែលចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ បានប្រកាសថាដោយមើលឃើញពីការគំរាមកំហែងបន្តដែលរដ្ឋកាតាកំពុងប្រឈម នោះគោលនយោបាយរបស់សហរដ្ឋអាមេរិក គឺធានាសន្តិសុខ និងបូរណភាពទឹកដីរបស់កាតាប្រឆាំងនឹងការវាយប្រហារពីបរទេស។
ការវាយប្រហារដែលអ៊ីស្រាអែលបានអនុវត្តនៅថ្ងៃទី 9 ខែកញ្ញា បានសម្លាប់មន្ត្រីសន្តិសុខកាតាម្នាក់ និងសមាជិកប្រាំនាក់ផ្សេងទៀត ជំនួសការសម្លាប់មេដឹកនាំហាម៉ាស់ដូចដែលគោលដៅបានកំណត់។ សកម្មភាពនេះបានបង្កការតវ៉ាយ៉ាងខ្លាំងពីប្រទេសអារ៉ាប់ជាច្រើន និងគំរាមកំហែងនឹងប៉ះពាល់ដល់តួនាទីរបស់កាតា ក្នុងនាមជាអ្នកសម្របសម្រួលចរចាបទឈប់បាញ់រវាងអ៊ីស្រាអែល និងហាម៉ាស់៕