Breaking៖ ការបិទរដ្ឋាភិបាលអាមេរិក នឹងរំខានដល់សេវារដ្ឋាភិបាលសំខាន់ៗជាច្រើន និងបុគ្គលិករាប់ម៉ឺននាក់ត្រូវចេញពីការងារ!

ការបិទរដ្ឋាភិបាលអាមេរិក បានចាប់ផ្តើមនៅពាក់កណ្តាលអធ្រាតនៅថ្ងៃពុធី១ខែតុលា ទន្ទឹមនឹងការជាប់គាំងក្នុងសភាអំពីវិធានការផ្តល់មូលនិធិ។ ការបិទនេះនឹងរំខានដល់សេវារដ្ឋាភិបាលសំខាន់ៗជាច្រើន និងបណ្ដាលឲ្យបុគ្គលិកសហព័ន្ធរាប់ម៉ឺននាក់ត្រូវចេញពីការងារ។
ប្រភពពីសារព័ត៌មានABC។

ជម្លោះបានកើតឡើងព្រោះ គណបក្សសាធារណរដ្ឋ និងប្រធានាធិបតី Donald Trump តស៊ូមតិថាវិក្កយប័ត្រផ្តល់មូលនិធិគួរត្រូវបានអនុម័ត ដោយគ្មានការពង្រឹងសេវាថែទាំសុខភាព។ ខណៈដែល គណបក្សប្រជាធិបតេយ្យ ទាមទារឱ្យមានការរួមបញ្ចូលការថែទាំសុខភាពក្នុងវិធានការនេះ។

ព្រឹទ្ធសភាបានបោះឆ្នោតបដិសេធវិក្កយប័ត្រពីភាគីទាំងពីរ។ វិក័យប័ត្ររយៈពេល ៧ សប្តាហ៍ ដែលគាំទ្រដោយគណបក្សសាធារណរដ្ឋ បានបរាជ័យក្នុងឆ្នោត ៥៥-៤៥ កាលពីល្ងាចថ្ងៃអង្គារ។ មុននោះ វិក្កយប័ត្រពីគណបក្សប្រជាធិបតេយ្យក៏ត្រូវបានច្រានចោលដែរ។

ក្រោយពេលបរាជ័យទាំងពីរ ការបិទបានចាប់ផ្តើម ហើយភាគីនីមួយៗបានចង្អុលបង្ហាញកំហុសទៅលើគ្នាទៅវិញទៅមក។

ការបិទរដ្ឋាភិបាលឆ្នាំ ២០២៥ បានបង្ហាញពីភាពជ្រាលជ្រៅនៃការបែកញែកនយោបាយនៅទីក្រុងវ៉ាស៊ីនតោន ដែលអាចបន្តប៉ះពាល់ដល់សេវាសាធារណៈ និងជីវភាពប្រជាជនអាមេរិករាប់លាននាក់ ប្រសិនបើមិនមានដំណោះស្រាយឆាប់ៗនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version