Breaking៖ អ៊ីស្រាអែល បង្កើនការវាយលុកលើតំបន់ហ្កាហ្សា ខណៈហាម៉ាសពិភាក្សាផែនការរបស់លោកTrump!

អ៊ីស្រាអែលបានបន្តបង្កើនសកម្មភាពយោធា នៅក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃពុធទី១ខែតុលា ដោយបែងចែកភាគខាងជើងនិងភាគខាងត្បូងនៃតំបន់ស្ទ្រីបនេះជាដាច់ខាត។ ការចល័តកងទ័ពរួមមានទាំងរថក្រោះ និងយន្តហោះបំផ្ទុះ បានបណ្តាលឲ្យប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់រត់ភៀសខ្លួន ខណៈអាជ្ញាធរសុខាភិបាលក្នុងតំបន់បញ្ជាក់ថា មានយ៉ាងហោចណាស់ ៣៥នាក់ ត្រូវបានស្លាប់ក្នុងរយៈពេលមួយថ្ងៃ។
ប្រភពពីសារព័ត៌មានReuters។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបានពណ៌នាជំហានថ្មីនេះថា ជាការរឹតបន្តឹងការឡោមព័ទ្ធដើម្បីបន្តយុទ្ធនាការកម្ចាត់ក្រុមហាម៉ាស។ ក្រសួងការពារជាតិបានចេញបញ្ជាឱ្យប្រជាជននៅភាគខាងជើងចាកចេញទៅភាគខាងត្បូង និងឲ្យដឹងថា ពួកគេនឹងមិនអនុញ្ញាតឲ្យអ្នកទាំងនោះត្រឡប់មកវិញឡើយ។

ក្នុងពេលដូចគ្នា ប្រភពជិតស្និទ្ធនឹងក្រុមសកម្មប្រយុទ្ធបានប្រាប់ Reuters ថា ក្រុមហាម៉ាសកំពុងពិភាក្សាផែនការសន្តិភាពរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានដាក់ស្នើជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ។ នេះគឺជាថ្ងៃទីបីនៃការពិនិត្យឡើងវិញ។

មន្ត្រីប៉ាឡេស្ទីនម្នាក់បាននិយាយថាការទទួលយកផែនការនេះគឺជាគ្រោះមហន្តរាយ មិនទទួលយកវាក៏ជាគ្រោះមហន្តរាយដែរ។ នៅទីនេះមានតែជម្រើសល្វីងជូរចត់ប៉ុណ្ណោះ។ ប៉ុន្តែហាម៉ាសចង់បញ្ចប់សង្គ្រាម និងការប្រល័យពូជសាសន៍ ដូច្នេះវានឹងឆ្លើយតបតាមអ្វីដែលបម្រើផលប្រយោជន៍ប្រជាជនប៉ាឡេស្ទីន៕

Leave a Reply

Your email address will not be published. Required fields are marked *