Breaking៖ ទីបំផុត.ក្រុមហាម៉ាស បានយល់ព្រមនឹងផែនការបទឈប់បាញ់ហ្គាហ្សា របស់លោកត្រាំ! 

មន្ត្រីជាន់ខ្ពស់ នៃក្រុមហាម៉ាស់ លោក Mousa Abu Marzouk បាននិយាយកាលពីថ្ងៃសុក្រថា ក្រុមតស៊ូប៉ាឡេស្ទីនបានយល់ព្រមចំពោះផែនការរបស់ប្រធានាធិបតីអាមេរិក Donald Trump ស្តីពី(បទឈប់បាញ់)នៅតំបន់ហ្គាហ្សាស្ទ្រីប “ជាគោលការណ៍” ដោយយល់ព្រមលើគ្រោងសំខាន់ៗរបស់ខ្លួន ខណៈពេលដែលសង្កត់ធ្ងន់ថាការអនុវត្តនឹងតម្រូវឱ្យមានការចរចា។

នេះបើយោងតាមការចេញផ្សាយដោយ Anadolu Agency។

លោក Abu Marzouk បានសង្កត់ធ្ងន់នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញ Al Jazeera របស់ប្រទេសកាតាថា ក្រុម “នឹងប្រគល់អាវុធរបស់ខ្លួនទៅឱ្យរដ្ឋប៉ាឡេស្ទីននាពេលអនាគត” ហើយជោគវាសនារបស់ប៉ាឡេស្ទីនគឺជា “បញ្ហាជាតិដែលហាម៉ាសតែម្នាក់ឯងមិនអាចសម្រេចចិត្តបាន” ៕

Leave a Reply

Your email address will not be published. Required fields are marked *