(កំពង់ធំ)៖ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទេ្ទសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារសាខាថ្មី នៃវិទ្យាស្ថាន វិទ្យាសាស្ត្រគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ធំ..!។
ពិធីនេះធ្វើឡើង នៅទីតាំងវិទ្យាស្ថានវិទ្យាសាស្ត្រគ្រប់គ្រង និងសេដ្ឋកិច្ច(I.M.S.E) ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥។
ដោយមានការចូលរួម ពីសម្តេចព្រះប្រធានលេខាធិការ សម្តេចព្រះរាជាគណៈព្រះមេគុណរាជធានីភ្នំពេញ ព្រះមេគុណខេត្តកំពង់ធំ ព្រះមេគុណខេត្តកំពង់ចាម និងព្រះមន្ត្រីសង្ឃជាច្រើនអង្គទៀត និងវត្តមានលោកជំទាវ អាំង សុជាតា ខូយ រីដា ត្រូវជាភរិយាឯកឧត្តមអភិបាលខេត្តពោធិ៍សាត់.ឯកឧត្តម លៀង ពេជ្រ ប្រធានក្រុមប្រឹក្សាភិបាល លោក ខា ស៉ីចាន់ នាយកវិទ្យាស្ថាន លោក គឹម ធន់ នាយក សាខាវិទ្យាស្ថានសាខាខេត្តសៀមរាប លោក ឃាត់ វុទ្ធី នាយកសាខាខេត្តកំពង់ធំ ឯកឧត្តមបណ្ឌិត ធឹម សំផូត តំណាងសាស្រ្តាចារ្យ និងបុគ្គលិកនៃវិទ្យាស្ថានវិទ្យាសាស្ត្រគ្រប់គ្រង និងសេដ្ឋកិច្ច ព្រមទាំង ឯកឧត្តម និងលោកជំទាវ អស់លោក លោកស្រី សិស្សនិស្សិត ចូលរួមយ៉ាងច្រើនកុះករ..!។
ក្នុងនោះ តំណាងវិទ្យាស្ថាននៃវិទ្យាសាស្ត្រគ្រប់គ្រង និងសេដ្ឋកិច្ច(I.M.S.E) បានលើកឡើងថាក្នុងឆ្នាំសិក្សា”2025-2026″វិទ្យាស្ថាន មានផ្ដល់អាហារូបករណ៍១០០% រយៈពេល៤ឆ្នាំទៀតផង។
លើ.បរិញ្ញាបត្រនិងបរិញ្ញាបត្ររង ដល់និស្សិតចំនួន១,០០០កន្លែង ដោយចាប់ទទួលចុះឈ្មោះ ចាប់ពីពេលនេះតទៅ ដើម្បីពង្រឹងគុណភាពអប់រំ ដែលជាថ្នាលបណ្ដុះបណ្ដាល អ្នកជំនាន់ក្រោយឱ្យមានគុណភាពខ្ពស់ មានគុណវុឌ្ឍន៍គ្រប់គ្រាន់ ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ប្រកបដោយគុណភាពក្នុងអភិវឌ្ឍន៍ជាតិ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាជាតិ។
បន្ថែមពីនេះ ឯកឧត្តម លៀង ពេជ្រ ប្រធានក្រុមប្រឹក្សាភិបាល បញ្ជាក់ថា វិទ្យាស្ថាន អាយ អិម អេស អឺ (I.M.S.E) មានលោកគ្រូអ្នកគ្រូ ដែលមានជំនាញ និងឯកទេសច្បាស់លាស់!!។
ពោលគឺ នេះជាឱកាសល្អសម្រាប់ សិស្សនិស្សិត នៅខេត្តពោធិ៍សាត់.កំពង់ធំ និងសៀមរាប ក៏ដូចជាតាមបណ្ដាខេត្តផ្សេងៗ ដែលប្រឡងជាប់(បាក់ឌុប) ហើយមានការខ្វះខាត ពុំមានលទ្ធភាពឬពេលវេលា សម្រាប់ទៅរៀន នៅភ្នំពេញ។
គឺក្មួយៗនិងប្អូនៗ អញ្ជើញមកចុះឈ្មោះចូលរៀននៅវិទ្យាស្ថាន អាយ អិម អេស អឺ (I.M.S.E) ដើម្បីស្រូបយកចំណេះដឹងសម្រាប់អនាគត របស់យុវសិស្សទាំងអស់គ្នា ដែលជាទំពាំងស្នងឬស្សី។
ព្រោះថា វិទ្យាស្ថាន អាយ អិម អេស អឺ (I.M.S.E) មានជំនាញជាច្រើនសម្រាប់ជ្រើសរើសក្នុងការសិក្សាដូចជា៖
ទី១. ច្បាប់ Law ២. រដ្ឋបាលសាធារណៈ Administration ៣. វិទ្យាសាស្ត្រកុំព្យូទ័រ Computer Science៤. អង់គ្លេស English។
៥. សហគ្រិនភាព Entrepreneurship ៦. គ្រប់គ្រងទូទៅ General Management ៧.គ្រប់គ្រងទីផ្សារ Marketing ៨.គណនេយ្យ និងហិរញ្ញ។
វត្ថុ Accounting and Finance ៩. ហិរញ្ញវត្ថុ និងធនាគារ Finance and Banking ១០.កសិកម្ម Agriculture ១១.សេដ្ឋកិច្ច Economics។
១២.ទេសចរណ៍ Tourism ១៣.មេកានិច Mechanic ១៤. វិស្វកម្មយានយន្ត។
សិក្សានៅវិទ្យាស្ថាន”IMSE”ជាជម្រើសល្អបំផុត ដើម្បីទទួលបានចំណេះ ជំនាញ សមត្ថភាព និងទទួលបានឱកាសការងារ សម្រាប់បុត្រ ធីតារបស់លោកអ្នក,រៀនឆាប់ចេះ មានការងារធ្វើសាស្ត្រាចារ្យមានជំនាញក្នុងការបណ្តុះបណ្តាល យកចិត្តទុកដាក់ខ្ពស់ចំពោះនិស្សិត គ្រប់គ្នា, រៀនកុំព្យូទ័រ ភាសាអង់គ្លេស និងជំនាញពិសេសៗលើការងារឥតគិតថ្លៃ, ផ្តល់ការងារជូនដល់និស្សិតដែលមានប្រាក់ខែខ្ពស់ ជាមួយ ដៃគូរសហការរបស់វិទ្យាស្ថានក្នុងខេត្តពោធិ៍សាត់,កម្មវិធីសិក្សាស្តង់ដាជាតិ និងអន្តរជាតិ, ផ្តល់ការធានារ៉ាប់រងលើសុវត្ថិភាពចរាចរឥតគិត ថ្លៃ,បន្ទប់សិក្សាស្តង់ដារ ម៉ាស៊ីនត្រជាក់, ផ្តល់កន្លែងស្នាក់នៅសម្រាប់សិស្សមកពីឆ្ងាយ, លិខិតសសើរនិងជូនរង្វាន់សម្រាប់និស្សិតឆ្នើម, ដំណើរទស្សនកិច្ចទៅតំបន់ល្បីនិងក្រុមហ៊ុនល្បីៗ។
*សម្រាប់វេនសិក្សា៖
> វេនថ្ងៃ ចន្ទ ដល់ ថ្ងៃសុក្រ និង
> វេនថ្ងៃ សៅរ៍ ដល់ ថ្ងៃអាទិត្យ
* សូមបញ្ជាក់កាលបរិច្ឆេទចូលសិក្សា
– ថ្នាក់ចន្ទ-សុក្រ៖ ចូលរៀនថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥
– ថ្នាក់សៅរ៍-អាទិត្យ៖ ចូលរៀនថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥
* សូមទំនាក់ទំនងអស័យដ្ឋានវិទ្យាស្ថានទាំង៣ទីតាំង៖
១. ទីតាំងខេត្តពោធិ៍សាត់ ភូមិបន្ទាយដីក្រោម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ឬ តាមលេខ ទូរស័ព្ទ និង តេឡេក្រាម 095 43 42 45/090/086 366 365។
២. ទីតាំងខេត្តកំពង់ធំ ៖ ភូមិព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ឬ តាមលេខទូរស័ព្ទ និងតេឡេក្រាម 098 788 456/068 788 456/ 012 240 966។
៣. ទីតាំងខេត្តសៀមរាប ៖ផ្លូវសួនរុក្ខជាតិអង្គរ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ឬតាមលេខទូរស័ព្ទនិងតេឡេក្រាម 071 7 383 384/092 226 578៕