Breaking៖ ខ្មាន់កាំភ្លើងបាញ់សម្លាប់ចៅក្រមក្នុងបន្ទប់សវនាការ ត្រូវបានប៉ូលិសអាល់បានីចាប់ខ្លួន!

ប៉ូលិសអាល់បានីបានបញ្ជាក់ថា ចៅក្រមម្នាក់នៅសាលាឧទ្ធរណ៍ទីក្រុងទីរ៉ាណា ត្រូវបានបាញ់សម្លាប់ដោយបុរសម្នាក់ដែលជាប់ពាក់ព័ន្ធក្នុងក្តីកំពុងសវនាការ កាលពីថ្ងៃចន្ទទី៦ ខែតុលា។ បន្ទាប់ពីហេតុការណ៍ បុរសកាន់កាំភ្លើងបានរត់គេចខ្លួន ប៉ុន្តែត្រូវបានសមត្ថកិច្ចចាប់ខ្លួនវិញបន្ទាប់ពីការប៉ុនប៉ងគេចចេញពីកន្លែងកើតហេតុ។
ប្រភពពីសារព័ត៌មានCNN។

ប៉ូលិសបានបញ្ជាក់ថា ជនសង្ស័យអាយុប្រមាណ៣០ឆ្នាំ មានអក្សរកាត់ថា E. Sh. បានប្រើកាំភ្លើងខ្លីបាញ់ចៅក្រម Astrit Kalaja នៅក្នុងបន្ទប់សវនាការ។ ចៅក្រមបានរងរបួសធ្ងន់ និងស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យ។

ក្រៅពីចៅក្រម ក៏មានមនុស្សពីរនាក់ផ្សេងទៀតដែលចូលរួមក្នុងសវនាការត្រូវបានបាញ់រងរបួសផងដែរ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់ជីវិត។

អាជ្ញាធរមិនទាន់បញ្ជាក់ពីមូលហេតុនៃហេតុការណ៍ទាន់ពេលនេះទេ ប៉ុន្តែតាមព័ត៌មានលើគេហទំព័រតុលាការ ករណីដែលកំពុងសវនាការមានទាក់ទងនឹងបញ្ហាទ្រព្យសម្បត្តិ។

ប៉ូលិសបានស្ដារ សន្តិសុខនៅកន្លែងកើតហេតុ និងរកឃើញអាវុធដែលជនសង្ស័យប្រើក្នុងការបាញ់ប្រហារ។ ការស៊ើបអង្កេតបន្ថែមកំពុងបន្ត ដើម្បីកំណត់ការប៉ុនប៉ង់នៃការសម្លាប់នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version