Breaking៖ លោកTrump ប្រកាសថាអ៊ីស្រាអែលនិងក្រុមហាម៉ាស់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពដំបូងនៅតំបន់Gaza!

ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកាលពីថ្ងៃពុធទី៨ខែតុលា ថាអ៊ីស្រាអែលនិងក្រុមប៉ាឡេស្ទីន Hamas បានចុះហត្ថលេខាលើដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀង Gaza ដែលស្នើឡើងដោយសហរដ្ឋអាមេរិក។

ប្រភពពីសារព័ត៌មានAANews។

លោកត្រាំបាននិយាយថាខ្ញុំមានមោទនភាពណាស់ក្នុងការប្រកាសថា អ៊ីស្រាអែល និងក្រុមហាម៉ាស់បានចុះហត្ថលេខាលើដំណាក់កាលដំបូងនៃផែនការសន្តិភាពរបស់យើង”។

លោក Trump បាននិយាយនៅលើវេទិកា Truth Social ថាចំណាប់ខ្មាំងទាំងអស់នឹងត្រូវបានដោះលែងក្នុងពេលឆាប់ៗនេះ ហើយអ៊ីស្រាអែលនឹងដកកងទ័ពរបស់ពួកគេទៅកាន់បន្ទាត់ដែលបានព្រមព្រៀងគ្នាជាជំហានដំបូងឆ្ពោះទៅរកសន្តិភាពដ៏រឹងមាំ យូរអង្វែង និងជានិរន្តរ៍។

លោក Trump បានថ្លែងអំណរគុណដល់អ្នកសម្រុះសម្រួលទាំងអស់ រួមទាំងលោក Türkiye ដែលបានធ្វើការជាមួយយើងដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះជាប្រវត្តិសាស្ត្រ និងមិនធ្លាប់មានពីមុនមក៕

Leave a Reply

Your email address will not be published. Required fields are marked *