អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃពុធទី៨ខែតុលា ថាប្រទេសរុស្ស៊ី ចាត់ទុកការបោះឆ្នោតនាពេលថ្មីៗនេះរបស់ប្រទេសស៊ីរីជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងស្ថិរភាព និងការពង្រឹងស្ថាប័នរដ្ឋរបស់ប្រទេស។
ប្រភពពីសារព័ត៌មានAANews។
លោក Zakharova បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងមូស្គូថា យើងចាត់ទុកការបោះឆ្នោតជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំស៊ីរី ក្នុងការបង្កើតស្ថាប័នរដ្ឋដែលមានមុខងារ និងពង្រឹងស្ថិរភាពនៅក្នុងប្រទេស”។
យើងសង្ឃឹមថា ការបង្កើតសភានឹងក្លាយជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកសាងប្រព័ន្ធរដ្ឋប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពនៅក្នុងប្រទេសស៊ីរី ដែលបំពេញតាមសេចក្តីប្រាថ្នារបស់ប្រជាជនស៊ីរី។
លោកស្រីបានបន្ថែមថាទីក្រុងមូស្គូរំពឹងថាការកោះប្រជុំថ្មីនៃក្រុមប្រឹក្សាប្រជាជនស៊ីរីនឹងបង្កើតលក្ខខណ្ឌចាំបាច់សម្រាប់ការធានាសុខដុមរមនាជាតិនិងការពារសិទ្ធិនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងអស់ដោយមិនគិតពីជាតិសាសន៍ឬសាសនា៕