ក្រុមហ៊ុន SpaceX របស់លោក Elon Musk បានបញ្ចប់ការធ្វើតេស្តយានអវកាស Starship លើកទី 11 កាលពីថ្ងៃច័ន្ទ ហើយបានចុះចតដោយសុវត្ថិភាពនៅមហាសមុទ្រឥណ្ឌា។ ការហោះហើរនេះគឺជាការធ្វើតេស្តចុងក្រោយមុនពេលក្រុមហ៊ុនចាប់ផ្តើមសាកល្បងគំរូ Starship ថ្មី ដែលបានធ្វើឱ្យប្រសើរឡើងសម្រាប់បេសកកម្មព្រះច័ន្ទ និងភពអង្គារ។
ប្រភពពីសារព័ត៌មានReuters នៅថ្ងៃទី14 តុលា។
Starship ដែលមានដំណាក់កាលខាងលើភ្ជាប់ទៅ Super Heavy Booster បានចាប់ផ្តើមពី Starbase រដ្ឋតិចសាស់ ម៉ោង 6:23 ល្ងាច CT (23:23 GMT)។ បន្ទាប់ពីដំណាក់កាល Starship ត្រូវបានបញ្ចូនទៅលំហ, យាន Super Heavy បានត្រលប់មកវិញ និងចុះចតក្នុងទឹកម៉ិកស៊ិកក្នុងរយៈពេល 7 នាទី បង្ហាញពីការសាកល្បងប្រព័ន្ធចុះចតថ្មី និងការពារកំដៅ។
កាលពីខែសីហា បេសកកម្មចុងក្រោយរបស់ SpaceX បានបញ្ចប់ការបរាជ័យពីការសាកល្បងកាលពីដើមឆ្នាំ។ តេស្តលើកចុងក្រោយនេះបានស្រដៀងទៅនឹងការហោះហើរមុន ដោយបង្ហាញពីការត្រួតពិនិត្យប្រព័ន្ធ Starlink និងការសាកល្បងក្បឿងការពារកំដៅថ្មី នៅពេល Starship ត្រលប់មកមុខដូចមុនក្នុងលំហ។
លោក Sean Duffy មន្រ្តី NASA បានសរសេរថា បេសកកម្ម X គឺជាជំហានសំខាន់មួយក្នុងការឆ្ពោះទៅរកការចុះចតលើប៉ូលខាងត្បូងនៃព្រះច័ន្ទ។
ប្រធានក្រុមហ៊ុន SpaceX លោក Gwynne Shotwell បាននិយាយក្នុងសន្និសីទមួយនៅប៉ារីសថា គំរូដែលធ្វើឱ្យប្រសើរឡើងថ្មីពិតជាយានដែលអាចនាំមនុស្សទៅឋានព្រះច័ន្ទ និងភពអង្គារហើយវាជាជំហានសំខាន់សម្រាប់ការរីកចម្រើននៃបេសកកម្មអវកាសអនាគត។
ការសាកល្បងលើកនេះបង្ហាញពីភាពច្បាស់ថា SpaceX កំពុងផ្តោតលើការធ្វើឱ្យប្រសើររចនាសម្ព័ន្ធ Starship ដើម្បីធានាបេសកកម្មយ៉ាងប្រសើរនៅលំហ និងការចុះចតយានអវកាសនៅផែនដីផ្សេងៗក្នុងពេលខាងមុខ៕