Breaking៖ ធ្លាក់យន្តហោះនៅរដ្ឋ Massachusetts ស្លាប់២នាក់និងរបួសម្នាក់!

យន្តហោះតូចមួយបានធ្លាក់ត្រង់ផ្លូវហាយវេដ៏ធំ Interstate 195 ក្នុងរដ្ឋ Massachusetts កាលពីថ្ងៃច័ន្ទ បណ្តាលឲ្យស្លាប់មនុស្ស ២ នាក់លើយន្តហោះ និងរបួសធ្ងន់ម្នាក់។
ប្រភពពីសារព័ត៌មានAP នៅថ្ងៃទី14 ខែតុលា ឆ្នាំ2025។

អភិបាលក្រុង New Bedford លោក Jon Mitchell បានសរសេរលើ Facebook ថា គ្មានអ្នកបើកបរនៅលើផ្លូវរងរបួសធ្ងន់ទេ ប៉ុន្តែនារីម្នាក់ដែលរថយន្តបុកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសម្រាប់ព្យាបាល និងស្ថានភាពមិនគំរាមកំហែងដល់ជីវិតទេ។

វីដេអូដែលថតដោយអ្នកដំណើរ បង្ហាញផ្សែងខ្មៅហុយចេញពីតួយន្តហោះ និងខ្ទេចថ្មផ្សេងៗនៅលើវាលស្មៅ និងព្រៃនៅជិតកន្លែងធ្លាក់។ នាយកដ្ឋានដឹកជញ្ជូនរដ្ឋបានបិទផ្លូវទាំងពីរទិសនៅ Dartmouth ប្រហែល 50 ម៉ាយល៍ (80 គីឡូម៉ែត្រ) ភាគខាងត្បូងទីក្រុងបូស្តុន មុននឹងបើកឡើងវិញមួយផ្នែកនៅរសៀលថ្ងៃច័ន្ទ។

មេធាវីស្រុក Bristol County លោក Thomas M. Quinn III បានផ្តល់ព័ត៌មានអត្តសញ្ញាណមនុស្សស្លាប់៖ គឺ Thomas Perkins អាយុ 68 ឆ្នាំ និងប្រពន្ធរបស់គាត់ អាយុ 66 ឆ្នាំ, Agatha Perkins មកពី Middletown រដ្ឋ Rhode Island។ មនុស្សទាំងពីរត្រូវបានប្រកាសស្លាប់នៅនឹងកន្លែងកើតហេតុ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version