ប្រទេសអាល្លឺម៉ង់ បានប្រកាសសន្យាផ្តល់ជំនួយយោធាចំនួនជាង២ ពាន់លានដុល្លារ ដល់អ៊ុយក្រែនដើម្បីគាំទ្រការការពារប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ដែលបានបន្តអស់រយៈពេលជិតបួនឆ្នាំ។
ប្រភពពីសារព័ត៌មានAl Jazeera នៅថ្ងៃទី១៦ខែតុលា។
ការប្រកាសនេះធ្វើឡើងនៅកិច្ចប្រជុំកំពូលនៃ ក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន (Ukraine Defense Contact Group) នៅទីស្នាក់ការកណ្តាលអង្គការណាតូ ក្នុងទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក។
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយថា សម្ព័ន្ធមិត្តលោកខាងលិចត្រូវតែបន្តការតាំងចិត្ត និងពង្រីកការគាំទ្រយោធារបស់ពួកគេទៅអ៊ុយក្រែន។
“អ្នកអាចពឹងផ្អែកលើប្រទេសអាល្លឺម៉ង់បាន។ យើងនឹងបន្ត និងពង្រីកការគាំទ្រយើងសម្រាប់អ៊ុយក្រែន។
លោក Pistorius បន្ថែមថា កញ្ចប់ជំនួយថ្មីនឹងរួមបញ្ចូលប្រព័ន្ធការពារដែនអាកាស Patriot ប្រព័ន្ធរ៉ាដា កាំភ្លើងធំ គ្រាប់រ៉ុក្កែត និងគ្រាប់រំសេវជាច្រើន។ ក៏ដូចជាប្រព័ន្ធការពារដែនអាកាស IRIS-T បន្ថែមទៀតពីររប្រព័ន្ធ៕