អ៊ីស្រាអែល បានទទួលអដ្ឋិធាតុចំណាប់ខ្មាំងពីរនាក់បន្ថែមទៀតកាលពីថ្ងៃពុធបន្ទាប់ពីកងយោធាអ៊ីស្រាអែលបញ្ជាក់ថាសាកសពមួយដែលបានប្រគល់ពីមុនមកមិនមែនជាចំណាប់ខ្មាំងទេ។
ប្រភពពីសារព័ត៌មានAP នៅថ្ងៃទី16 ខែតុលា។
អដ្ឋិធាតុដែលត្រូវបានប្រគល់បានមកពីក្រុមហាម៉ាសតាមរយៈកាកបាទក្រហមហើយត្រូវបានយកទៅពិនិត្យនៅមន្ទីរពិសោធន៍ក្នុងក្រុងតែលអាវីវ។កងយោធាបានបញ្ជាក់ថាការផ្ទៀងផ្ទាត់អត្តសញ្ញាណនៅតែបន្តហើយមិនទាន់មានការបញ្ជាក់ផ្លូវការ អំពី ជនរងគ្រោះនោះនៅឡើយ។
ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា អ៊ីស្រាអែលបានប្រគល់សាកសពជនជាតិប៉ាឡេស្ទីនបន្ថែម ចំនួន 45 នាក់ ទៀត។ នេះធ្វើឱ្យចំនួនសាកសពសរុបដែលបានត្រឡប់ទៅ ហ្គាហ្សា មាន 90 នាក់ ដែលភាគច្រើនបង្ហាញសញ្ញានៃការធ្វើបាប ឬទារុណកម្ម។
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយក្រុមហាម៉ាសបានប្រគល់សាកសពចំណាប់ខ្មាំងចំនួន 8 នាក់មកវិញ បន្ទាប់ពីដោះលែង អ្នកជាប់ឃុំ 20 នាក់ចុងក្រោយនៅហ្គាហ្សា។ អ៊ីស្រាអែលនិយាយថា សរុបមានសាកសពចំណាប់ខ្មាំង 28 នាក់ ដែលត្រូវបានប្រគល់ឬកំពុងរង់ចាំការត្រឡប់មកវិញ៕