រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី លោក Sjafrie Sjamsoeddin បាននិយាយថា ប្រទេសខ្លួនគ្រោងនឹងទិញយន្តហោះចម្បាំង Chengdu J-10 ចំនួន១០គ្រឿងពីប្រទេសចិន។
ប្រភពពីសារព័ត៌មានReuters។
លោក Sjamsoeddin បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា យន្តហោះទាំងនោះនឹងហោះហើរពីលើទីក្រុងហ្សាកាតាក្នុងពេលឆាប់ៗនេះដោយមិនផ្តល់ពេលវេលាច្បាស់លាស់ ឬកាលបរិច្ឆេទដឹកជញ្ជូនដែលរំពឹងទុកជាមុនឡើយ។
ផែនការទិញនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងសមត្ថភាពការពារដែនអាកាសរបស់ឥណ្ឌូនេស៊ី។
យន្តហោះទិញJ-10 ត្រូវបានគេផ្សព្វផ្សាយជាសាធារណៈជាលើកដំបូងកាលពីខែមុន៕