Breaking៖ ប្រធានាធិបតីអាមេរិក អំពាវនាវឲ្យរុស្ស៊ីនិងអ៊ុយក្រែនធ្វើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម!

ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃសុក្រទី១៧ខែតុលា បានអំពាវនាវឱ្យប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែនលោកា Volodymyr Zelenskyy បញ្ចប់សង្រ្គាមដោយជំរុញឱ្យពួកគេចរចាកិច្ចព្រមព្រៀងសន្តិភាព។

ប្រភពពីសារព័ត៌មានReuters។

លោក Trump បានសរសេរនៅលើវេទិកាសង្គមរបស់គាត់ថា ជំនួបជាមួយប្រធានាធិបតី Volodymyr Zelenskyy នៃប្រទេសអ៊ុយក្រែនគឺគួរឱ្យចាប់អារម្មណ៍ និងស្និទ្ធស្នាលណាស់ ប៉ុន្តែខ្ញុំបានប្រាប់គាត់ដូចដែលខ្ញុំបានស្នើយ៉ាងមុតមាំទៅកាន់ប្រធានាធិបតីពូទីនថា វាដល់ពេលដែលត្រូវបញ្ឈប់ការសម្លាប់ ហើយធ្វើកិច្ចព្រមព្រៀងមួយ។

លោកបានបន្ថែមថា ឈាមត្រូវបានបង្ហូរគ្រប់គ្រាន់ហើយ។
លោកTrump បានអះអាងថាសង្គ្រាមនឹងមិន ចាប់ផ្តើមទេប្រសិនបើខ្ញុំជាប្រធានាធិបតី។
លោកបានបន្តថាគ្មានការបាញ់ប្រហារទៀតទេលែងមានការស្លាប់ទៀតហើយលែងមានប្រាក់ច្រើនសន្ធឹកសន្ធាប់និងគ្មាននិរន្តរភាពទៀតទេ។ មនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ជារៀងរាល់សប្តាហ៍ លែងមានទៀតហើយ សូមត្រឡប់ទៅផ្ទះរបស់អ្នកដោយសន្តិភាព។

គួររជម្រាបថា លោក Trump បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថាលោកបានយល់ព្រមជួបជាមួយលោកពូទីនក្នុងប្រទេសហុងគ្រីដើម្បីពិភាក្សាអំពីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនបន្ទាប់ពីគណៈប្រតិភូជាន់ខ្ពស់ជួបប្រជុំគ្នានៅសប្តាហ៍ក្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *