កាលពីថ្ងៃអាទិត្យទី១៩ខែតុលា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ព្យុះត្រូពិច Fengshen បានបោកបក់ភាគខាងជើង និងកណ្តាលប្រទេសហ្វីលីពីន បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ 8 នាក់បានស្លាប់ និងបង្ខំមនុស្សជាង 22,000 នាក់ជម្លៀសខ្លួនចេញពីភូមិដែលងាយរងគ្រោះដោយទឹកជំនន់ និងការរអិលបាក់ដី។
ប្រភពពីសារព័ត៌មានAljazeera។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋហ្វីលីពីនបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស 3 នាក់បានរងរបួស និង 2 នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ខណៈដែលអាជ្ញាធរបានដាក់ភាពអាសន្ននៅក្នុងទីក្រុងជាច្រើន ដោយផ្អាកជើងហោះហើរ និងសាលារៀន។
ព្យុះ Fengshen ត្រូវបានគេតាមដានលើឈូងសមុទ្រម៉ានីលនៅពេលថ្ងៃត្រង់ដោយមានខ្យល់បក់រហូតដល់ទៅ៦៥ គីឡូម៉ែត្រក្នុងមួយម៉ោង(៤០ម៉ាយក្នុងមួយ ម៉ោង)។
ព្យុះត្រូពិចដែលត្រូវបានគេស្គាល់ក្នុងស្រុកថា “រ៉ាមីល” ត្រូវបានគេរំពឹងថានឹងចាកចេញពីប្រទេសហ្វីលីពីននៅព្រឹកថ្ងៃចន្ទនេះ៕