Breaking៖ អតីតប្រធានាធិបតីបារាំង ត្រូវជាប់ពន្ធនាគារ រយៈពេល៥ឆ្នាំ!

អតីតប្រធានាធិបតីបារាំង លោក នីកូឡា សាកូហ្ស៊ី នឹងត្រូវជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ។

បន្ទាប់ពីត្រូវបានតុលាការបារាំងកាត់ទោសពីបទសមគំនិតឧក្រិដ្ឋកម្មនិងទទួលហិរញ្ញប្បទានខុសច្បាប់ពីរបបរបស់ មេដឹកនាំ Muammar Gaddafi ក្នុង អំឡុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីឆ្នាំ 2007។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែតុលា។

លោក សាកូហ្ស៊ី អាយុ 70 ឆ្នាំត្រូវបានគេឃើញនៅក្បែរផ្ទះរបស់គាត់ ក្នុងទីក្រុង ប៉ារីស មួយថ្ងៃមុនការចាប់ផ្តើមផ្តន្ទាទោស។
ទោះបីជាគាត់បន្តបដិសេធពីការប្រព្រឹត្តបទល្មើស ក៏ដោយតុលាការអាណាព្យាបាលនៅប៉ារីស បានបញ្ជាក់ថាគាត់នឹងត្រូវជាប់ពន្ធនាគារ នៅគុក La Santé ដែលជាគុកមានសុវត្ថិភាពខ្ពស់មួយនៅចម្ងាយតែប៉ុន្មាន គីឡូម៉ែត្រពីកណ្ដាលទីក្រុងប៉ារីស។

គុក La Santé ត្រូវបានសាងសង់ចាប់តាំងពីឆ្នាំ 1867 ហើយជាគុកដ៏ល្បីមួយរបស់បារាំងដែលធ្លាប់ទទួលជនទោសជាប់ឈ្មោះជាច្រើន។
វាត្រូវបានកែលម្អយ៉ាងទូលំទូលាយក្នុងឆ្នាំ 2019 ដើម្បីបំពេញតាមស្តង់ដារសុវត្ថិភាព និងសុខាភិបាលទំនើប។

គុកនេះមាន កន្លែងស្នាក់ប្រហែល 700 កន្លែង បែងចែកជាផ្នែកសម្រាប់ជនទោសធម្មតា និងជនទោសមានសិទ្ធិពិសេស ដូចជាមនុស្សល្បី ឬមន្រ្តីអតីតរដ្ឋ។
ប្រសិនបើតុលាការអនុញ្ញាត លោក សាកូហ្ស៊ី អាចនឹងត្រូវអនុញ្ញាតឱ្យ បម្រើពន្ធនាគារផ្នែកមួយនៅផ្ទះ (ជាពន្ធនាគារបែបអេឡិចត្រូនិក) ដោយពាក់ក្រវាត់តាមដាន។

តុលាការបារាំង បានរកឃើញថា មានភស្តុតាងបង្ហាញថា យុទ្ធនាការបោះឆ្នោតរបស់សាកូហ្ស៊ីនៅឆ្នាំ 2007 ទទួលបានហិរញ្ញប្បទានខុសច្បាប់ពីរដ្ឋាភិបាលលីប៊ី។
ការស៊ើបអង្កេតនេះចាប់ផ្តើមតាំងពីឆ្នាំ 2013 ហើយត្រូវបានគេពិចារណាថា ជាការស៊ើបអង្កេតអំពើពុករលួយយ៉ាងធំមួយបំផុតនៅប្រវត្តិសាស្ត្រនយោបាយបារាំង៕

Leave a Reply

Your email address will not be published. Required fields are marked *