Breaking៖ កូរ៉េខាងជើង បាញ់មីស៊ីលបាលីស្ទិកឆ្ពោះទៅទិសខាងកើត!

នៅថ្ងៃពុធ ទី២២ ខែតុលា យោធាកូរ៉េខាងត្បូងបាននិយាយ ថាប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមួយគ្រាប់ឆ្ពោះទៅទិសខាងកើត ដោយមិនបានផ្តល់ព័ត៌មានលម្អិតនៃការបាញ់នោះទេ។

ប្រភពពីសារព័ត៌មានCNA។

មុននេះ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង បាននិយាយថា ការបាញ់នេះ គឺឆ្ពោះទៅកាន់សមុទ្រនៅឆ្នេរភាគខាងកើត របស់ប្រទេសកូរ៉េខាងជើង។  កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល បាលីស្ទិកលើកចុងក្រោយកាលពីថ្ងៃទី៨ ឧសភា នៅពេលដែលខ្លួនបានបាញ់មីស៊ីលរយៈចម្ងាយខ្លីជាច្រើនគ្រាប់ចេញពីឆ្នេរភាគខាងកើតរបស់ខ្លួន។

កូរ៉េខាងជើង ច្រានចោលបម្រាមអន្តរជាតិដែលគាំទ្រដោយសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងក្នុងចំណោមប្រទេសដទៃទៀតចំពោះការអភិវឌ្ឍមីស៊ីលផ្លោងរបស់ខ្លួន។

ការបាញ់បង្ហោះនេះធ្វើឡើងនៅមុនដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូងនៅសប្តាហ៍ក្រោយដោយមេដឹកនាំចូលរួមវេទិកាសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រធានាធិបតីអាមេរិក Donald Trump និងប្រធានាធិបតីចិន Xi Jinping៕

Leave a Reply

Your email address will not be published. Required fields are marked *