ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធទី២២ខែតុលា ថាលោកបានលុបចោលកិច្ចប្រជុំកំពូលនាពេលខាងមុខជាមួយសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។
ប្រភពពីសារព័ត៌មានAANews។
លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានជាមួយអគ្គលេខាធិការអង្គការណាតូលោក Mark Rutte ថា យើងបានលុបចោលកិច្ចប្រជុំជាមួយប្រធានាធិបតីពូទីន។
លោកបានបន្ថែមថាវាមិនមានអារម្មណ៍ ថាយើងនឹងទៅដល់កន្លែងដែលយើងត្រូវទៅនោះទេដូច្នេះ ខ្ញុំបានលុបចោលវា។ ប៉ុន្តែយើងនឹងធ្វើវានៅពេល អនាគត។
លោកTrump ក៏បានសម្តែងការខកចិត្តចំពោះការខ្វះការរីកចម្រើនក្នុងការចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។
ដោយលោកបាននិយាយថាបើនិយាយពីភាពស្មោះត្រង់ រឿងតែមួយគត់ដែលខ្ញុំអាចនិយាយបានគឺ រាល់ពេលដែលខ្ញុំនិយាយជាមួយពូទីន ខ្ញុំមានការសន្ទនាល្អ។
ការកត់សម្គាល់របស់លោកត្រាំ បានកើតឡើងភ្លាមៗបន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មថ្មីលើក្រុមហ៊ុនប្រេងធំបំផុតពីររបស់រុស្ស៊ីគឺ Rosneft និង Lukoil ដោយលើកឡើងពី “កង្វះការប្តេជ្ញាចិត្តយ៉ាងធ្ងន់ធ្ងរ” របស់ទីក្រុងម៉ូស្គូចំពោះដំណើរការសន្តិភាពដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែន។
គួរជម្រាបថា មកទល់នឹងពេលនេះមានរយៈពេល 1.337 ថ្ងៃហើយ ដែលរុស្ស៊ីបានធ្វើការលុកលុយលើទឹកដីអ៊ុយក្រែន ដែលធ្វើឱ្យមនុស្សស្លាប់រាប់ពាន់នាក់ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានបំផ្លាញ៕