Breaking៖ អ៊ីស្រាអែល បើកការវាយប្រហារជាបន្តបន្ទាប់នៅភាគខាងកើតរបស់ប្រទេសលីបង់!

អ៊ីស្រាអែល បានបើកការវាយប្រហារជាបន្តបន្ទាប់លើតំបន់ភ្នំ Bekaa នៅភាគខាងកើតប្រទេសលីបង់ នៅថ្ងៃព្រហស្បតិ៍ ទៅលើគោលដៅដែលគេនិយាយថាជាទីតាំងរបស់ក្រុម Hezbollah។ ការវាយប្រហារនេះកើតឡើងក្នុងពេលដែលភាពតានតឹងតាមព្រំដែនអ៊ីស្រាអែល–លីបង់ កំពុងឡើងកម្តៅ បន្ទាប់ពីមានបទឈប់បាញ់អស់រយៈពេលជាងមួយឆ្នាំ។
ប្រភពពីសារព័ត៌មានCNA នៅថ្ងៃទី 23 តុលា ឆ្នាំ 2025។

តាមរយៈរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មានជាតិលីបង់ យន្តហោះចម្បាំងអ៊ីស្រាអែលបានបាញ់គ្រាប់បែកជាច្រើនលើជួរភ្នំជិតព្រំដែនស៊ីរី ដោយមានការវាយប្រហារចំនួនពីរចំពោះតំបន់ Hermel នៅភាគឦសានប្រទេសលីបង់។ ផ្សែងក្រាស់បានហុយឡើងពីតំបន់ជាប់ភូមិជាច្រើន ខណៈដែលប្រជាពលរដ្ឋបានរត់គេចខ្លួនចេញពីផ្ទះជាបន្ទាន់។

យោធាអ៊ីស្រាអែលបានបញ្ជាក់ថា ការវាយប្រហារនេះមានគោលបំណងបំផ្លាញទីតាំងយោធា និងជំរុំបណ្តុះបណ្តាលរបស់ក្រុម Hezbollah នៅ Bekaa។ សេចក្តីថ្លែងការណ៍របស់កងយោធាបាននិយាយថា យោធាអ៊ីស្រាអែលបានវាយប្រហារលើគោលដៅភេរវកម្មជាច្រើន រួមទាំងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ផលិតកាំជ្រួចជាក់លាក់ និងជំរុំសម្រាប់បណ្តុះបណ្តាលសកម្មប្រយុទ្ធ Hezbollah”។

ក្រៅពីនេះ អ៊ីស្រាអែលក៏បានវាយប្រហារលើទីតាំងយោធារបស់ Hezbollah នៅតំបន់ Sharbin ភាគខាងជើងប្រទេសលីបង់ផងដែរ។

តាមការវិភាគរបស់អ្នកសង្កេតការណ៍អន្តរជាតិ ការវាយប្រហារថ្មីនេះអាចបង្កឱ្យមានការចាប់ផ្តើមជម្លោះអាវុធឡើងវិញរវាងអ៊ីស្រាអែល និង Hezbollah ប្រសិនបើភាគីណាមួយមិនអនុវត្តតាមសន្ធិសញ្ញាបទឈប់បាញ់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version