Breaking៖ រដ្ឋមន្ត្រីការបរទេសអាមេរិក ជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដើម្បីពិភាក្សាអំពីបទឈប់បាញ់នៅហ្គាហ្សា!

រដ្ឋមន្ត្រីការបរទេសអាមេរិក លោកMarco Rubio បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែតុលា ដើម្បីពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប។

ប្រភពពីសារព័ត៌មានAANews។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមនៅទីក្រុងហ្សេរុយសាឡឹម លោក Netanyahu បានពិពណ៌នាអំពីជំនួបរបស់គាត់ជាមួយ លោកRubio ថាជាផ្នែកនៃភាពជាដៃគូជាមួយទីក្រុងវ៉ាស៊ីនតោន។

លោកបានមានប្រសាសន៍ថាយើងនៅតែមានបញ្ហាប្រឈមផ្នែកសន្តិសុខ ប៉ុន្តែខ្ញុំគិតថាយើងអាចធ្វើការជាមួយគ្នាបាន ហើយតាមរយៈការធ្វើការរួមគ្នា ទាំងដោះស្រាយបញ្ហាប្រឈម និងចាប់យកឱកាស។

ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា អ្នកការទូតកំពូលនឹងជួយ “គាំទ្រការអនុវត្តប្រកបដោយជោគជ័យនៃផែនការដ៏ទូលំទូលាយរបស់ប្រធានាធិបតី Trump ដើម្បីបញ្ចប់ជម្លោះនៅហ្គាហ្សា” ។

គួរជម្រាបថា ចាប់តាំងពីខែតុលាឆ្នាំ 2023 សង្គ្រាមប្រល័យពូជសាសន៍អ៊ីស្រាអែលបានសម្លាប់មនុស្សជាង 68.200 នាក់ និងរបួសជាង 170.300 នាក់ នេះបើយោងតាមក្រសួងសុខាភិបាលហ្គាហ្សា៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version